សម្តេច តេជោហ៊ុន សែន ថ្លែង អំណរគុណដល់ ឯកឧត្តម លោកជំទាវ និងលោកឧកញ៉ា ចំនួន១០រូប ដែលបានជួយឧបត្តមនូវថវិកា សម្រាប់សកម្មភាព បង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ ១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខាងក្រោមនេះ​ គឺជា​លិខិត​ថ្លែង​អំណរ​អរគុណ​ទាំងស្រុង​របស់​ សម្តេច​អគ្គ​មហា​សេនាបតី​ តេជោ​ ហ៊ុន​ សែន​៖

លោក ឧកញ៉ា ឡាវ ម៉េងឃីន និង លោក ជំទាវ បានជួយឧបត្តមនូវថវិកាចំនួន៥សែនដុល្លាអាមេរិក
ឯកឧត្តម អង្គវង្ស វឌ្ឍនា និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន១ម៉ឺនដុល្លាអាមេរិក ឯកឧត្តម វេង សាខុន និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន១ម៉ឺនដុល្លាអាមេរិក
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន១ម៉ឺនដុល្លាអាមេរិក
លោក ឧកញ៉ា កុក អាន និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន១សែនដុល្លាអាមេរិក
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃុន សុដារី បានជួយឧបត្តមនូវថវិកាចំនួន២០លានរៀល
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានជួយឧបត្តមនូវថវិកាចំនួន១ម៉ឺនដុល្លាអាមេរិក
លោក ឧកញ៉ា ស៊ី គង់ទ្រី និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន១សែនដុល្លាអាមេរិក
ឯកឧត្តម ជាវ តាយ និងលោកជំទាវ បានជួយឧបត្តមនូវថវិកាចំនួន២ម៉ឺនដុល្លាអាមេរិក
លោក ឧកញ៉ា ចេង ស៊ី ប្រធានក្រុមហ៊ុន ព្រីន៏សគ្រុបបានជួយឧបត្តមនូវថវិកាចំនួន៥សែនដុល្លាអាមេរិក សម្រាប់ សកម្មភាព បង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ ១៩។