ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុងនៅតែទទួលស្វាគមន៍ភ្ញៀវទេសចរនិងការ ដោះដូរទំនិញទៅវិញទៅមកជាមួយភាគីថៃជាធម្មតា

វិទ្យុជាតិកម្ពុជា៖

 ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុងនៅតែទទួលស្វាគមន៍ភ្ញៀវទេសចរនិងការ ដោះដូរទំនិញទៅវិញទៅមកជាមួយភាគីថៃជាធម្មតា ប៉ុន្តែបង្កើនការធ្វើចត្តាលីស័ក ដើម្បីទប់ ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងខូវីដ១៩រវាងប្រទេសទំាង២។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុងបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី២១ ខែមីនានេះថា មកដល់ថ្ងៃទី២១ ខែមីនានេះ លំហូរនៃការដោះដូរទំនិញទៅវិញទៅមករវាងកម្ពុជា និងថៃនៅច្រកចាំយាម នៅតែដំណើរការជាធម្មតាទេ ហើយលំហូរមនុស្សចេញចូលតាមព្រំដែននេះក៏នៅជាធម្មតាដែរ ប៉ុន្តែ គ្រាន់តែមានចំនួនតិចជាងពេលមុនៗ។
លោកប្រធានច្រកបានឲ្យដឹងថា ខាងភាគីកម្ពុជា និងភាគីថៃបានពង្រឹងនៃការធ្វើកិច្ចសហ ប្រតិបត្តិការរួមគ្នាដោយធ្វើចត្តាឡីស័ទំាងសងខាងនៅពេលមានមនុស្សចេញចូលតាមព្រំដែន ពោលគឺអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដូចជាការវាស់កម្តៅមនុស្សចេញ ចូល ការដាក់ទឹកអាកុលលាងដៃសម្លាប់មេរោគ ដែលនេះជាវិធានការទប់ស្កាត់ការរីករាល ដាលជម្ងឺខូវីដ១៩រវាងប្រទេសទំាង២។
យោងតាមរបាយការណ៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា លំហូរភ្ញៀវទេសចរ បរទេសដែលចូលមកកម្ពុជាតាមច្រកចាំយាមមានចំនួន៤៧នាក់ ប្រជាជនកម្ពុជា ចំនួន៧៩នាក់ ខណៈភ្ញៀវទេសចរចេញទៅប្រទេសថៃវិញតាមច្រកចាំយាមដ៏ដែលគឺមានចំនួន៨០នាក់ និងប្រជាជនកម្ពុជាមានចំនួន៧០នាក់៕