ខេត្តកំពង់ស្ពឺផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺឆ្នាំ២០២០ដោយសារ កូវីត19

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 20.03.2020


ដូចបណ្តាខេត្តផ្សេងៗដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ស្ពឺឆ្នាំ២០២០នេះ ដោយក្នុងស្ថានភាពជំងឺ Covid-19 កំពុងរីករាលដានជាសកល ដែលតម្រូវឲ្យមានវិធានការរួម ក្នុងការទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនិងការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានអោយដឹងថា នៅលើសកលលោកមានប្រទេសចំនួន១៧៦ហើយ ដែលមានការរាតត្បាតនៃជំងឺCovid-19នេះ ៕