អគ្គនាយកដ្ឋានពន្ធដារ តម្រូវឲ្យអ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាសពន្ធតាមរយៈប្រព័ន្ធអនឡាញ

វិទ្យុជាតិកម្ពុជា​៖​ លោកស្រី ធីណា ឌីណេ20,03,2020៖

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការស្គែន និងបញ្ជូលលិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៩ និងលិខិតប្រកាសពន្ធប្រចាំខែកុម្ភៈ ដល់ខែមីនា តាមសេវាកម្មអនឡាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការសម្រេចឲ្យមានការដាក់លិខិតប្រកាសពន្ធ តាមអនឡាញនេះ ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនានា នៃការរីករាលដាល់នៃជំងឺកូវីដ (Covid-19) ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការអនុវត្តវិធានការនេះ និងសម្រួលដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធជាក់ជាពុំខាន៕