ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកើនឡងដល់ ១១,២៧៤ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានរាយការណ៍ថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងរហូតដល់១១,២៧៤ករណី ខណៈអ្នកជំងឺ ១៥៧ នាក់ បានបាត់បង់ជីវិត។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មានចិន ស៊ីន ហួរ នៅថ្ងៃ ទី ២០ ខែ មីនា ឆ្នាំ ២០២០។
បើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់វិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា ក្នុងចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិកទាំង១៥៧នាក់ មាន៦៨នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ២១នាក់នៅញូយ៉ក ខណៈអ្នកជំងឺ ១០៨នាក់បានជាសះស្បើយ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺ COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦ នៅទូទាំងសកលលោក។បច្ចុប្បន្ននេះ រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកក៏មានករណីឆ្លងជំងឺ COVID-19 ទាំងអស់ផងដែរ៕
ប្រភព៖ទីភ្នាក់សារព័ត៌មានចិន ស៊ីន ហួរ