មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងបញ្ជាឲ្យសាងសង់មន្ទីរពេទ្យដ៏សំខាន់មួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អ៊ិនដេភិនដិន  (២០.០៣.២០)

កូរ៉េខាងជើង៖ មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន បានបញ្ជាឲ្យមានការសាងសង់មន្ទីរពេទ្យដំសំខាន់មួយកន្លែង  ទោះជាប្រទេសកូរ៉េខាងជើងបានអះអាងថា  គ្មានជំងឺរលាកផ្លូវដង្ហើម​ កូវីដ​១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានផ្សាយប្រាសន៍របស់លោក គីម ជុងអុន ដែលបានថ្លែងថា  មន្ទីរពេទ្យនោះ នឹងត្រូវកសាងរួចរាល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយ គោលបំណងនៃការសាងសង់មន្ទីរពេទ្យនោះ  គឺ ដើម្បីការពារ និងធ្វើឲ្យកាន់តែល្អប្រសើរនូវសុខភាពរបស់ប្រជាពលរដ្ឋ ។

លោក គីម ជុងអុន បានបញ្ជាឲ្យមន្ទីរពេទ្យនោះ ​ត្រូវតែសាងសង់រួចរាល់នៅមុនខួបលើកទី ៧៥ នៃការបង្កើតបក្សពលករកូរ៉េ នៅដើមខែ តុលា​ខាងមុខ នេះ ។​