ប្រទេសចិនត្រៀមខ្លួនពង្រឹងកិច្ចសហការប្រឆំាងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.០៣.២០)​

ចិន៖ មេដឹកនំារបស់ប្រទេសចិនបាននិយាយថា  ប្រទេសចិនត្រៀមខ្លួនសហការជាមួយគ្រប់ប្រទេស  ដើម្បីបង្កើនការប្រយុទ្ធប្រឆំាងនឹងការរាលដាលនូវជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ។

ប្រព័ន្ធផ្សព្វផ្សយក្នុងប្រទេសចិន បានស្រង់សម្តីប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីង  នៅថ្ងៃសុក្រនេះ ដែលបាននិយាយថា “ប្រទេសចិនមានជំនឿទុកចិត្ត  មានសមត្ថភាព និងប្រាកដថា នឹងអាចសម្រេចជោគជ័យ ក្នុងការទប់ស្កាត់ការរាលដាលនូវជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ នេះ ។

លោកប្រធានាធិបតីប្រទេសចិន បានថ្លែងបែបនេះ ក្នុងពេលលោកបាននិយាយតាមទូរសព្ទទៅកាន់ប្រធានាធិបតីរបស់ប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីន ។​