ឯកឧត្តម​​ ឃួង​ ស្រេង​ អំពានាវដល់ម្ចាស់អាជីវកម្ម កុំឆ្លៀតឱកាសកេង​ចំណេញ លើ​ម្ចាស់ដើមមង្គលការដែលរំសាយវិញ​

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់កម្មវិធីនានា ដែលត្រូវបានរំសាយវិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ម្ចាស់អាជីវកម្ម មានចុងភៅ ម្ចាស់អគារភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្តាកុំកាត់លុយ យកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ដើម្បីកេងចំណេញ

  សេចក្តីប្រកាសបានបន្តថា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ខាងលើ មេត្ដាយោគយល់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ

  ខាងក្រោមនេះគឺជា​​សេចក្តីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ