អ៊ីតាលីរាយការណ៍អំពីអ្នកឆ្លងមេរោគកូរ៉ូណាវីរុសថ្មីចំនួន ៣.៥០០ករណី ដែលចំនួនសរុបលើសពី ៣០.០០០ករណី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — យោងតាមទិន្នន័យថ្មី ដែលចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិលអ៊ីតាលី បានឱ្យដឹងថា ចំនួនករណីឆ្លងវីរុសថ្មីនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយមានចំនួនជាង ៣.៥០០នាក់ ដែលជំរុញឱ្យ​ចំនួនសរុបកើនឡើងដល់ជាង ៣០.០០០នាក់។y

ចំនួនអ្នកស្លាប់បានកើនដល់ ២.៥០៣នាក់ ហើយអ្នកដែលបានជាសះស្បើយបានកើនឡើងដល់ ២.៩៤១នាក់ បើប្រៀបធៀប​ទៅ​នឹងចំនួនអ្នកស្លាប់ ២.១៥៨នាក់ និងចំនួនអ្នកជាសះស្បើយ ២.៧៤៩នាក់កាលពីថ្ងៃមុន។

មានករណីឆ្លងមេរោគកូរ៉ូណាវីរុសនេះចំនួន ២៦.០៦២នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលកើនឡើងពី ២៣.០៧៣នាក់កាលពី​ថ្ងៃមុន។ រាប់បញ្ចូលទាំងអ្នកស្លាប់ និងអ្នកជាសះស្បើយវិញ ករណីសរុបដែលបានបញ្ជាក់មានដល់ទៅ ៣១.៥០៦នាក់ កាលពីថ្ងៃអង្គារ ប្រៀបធៀបនឹងចំនួន ២៧.៩៨០នាក់កាលពីថ្ងៃចន្ទ។

យោងតាមសុខភាពពិភពលោកបានឱ្យដឹងថា ចំនួនសរុបនៃករណីអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេស អ៊ីតាលី គឺខ្ពស់ជាងប្រទេស​ដទៃទៀត។ ចំនួនជនជាតិអ៊ីតាលីដែលស្ថិតក្នុងការមើលថែយ៉ាងល្អបានកើនដល់ ២.០០០នាក់ជាលើកដំបូង ដែលមានចំនួនសរុប ២.០៦០នាក់ កើនឡើងពីចំនួន ១.៨៥១នាក់ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ។ តួលេខចុងក្រោយបានបង្ហាញថា មនុស្សចំនួន ១១.១០៨នាក់កំពុងសម្រាកដាច់ដោយឡែកនៅតាមផ្ទះ និងមនុស្សចំនួន ១២.៨៩៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យជាមួយនឹងរោគ​សញ្ញា បើប្រៀបធៀបទៅនឹងចំនួន ១០.១៩៧នាក់ និងចំនួន ១១.០២៥នាក់រៀងៗខ្លួនកាលពីថ្ងៃចន្ទ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)