អាល្លឺម៉ង់បើកយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ដែលជាប់នៅបរទេសដោយសារ COVID-19

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — រដ្ឋន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas  បាននិយាយពីថ្ងៃអង្គារថា ប្រទេសលោកបានបើកកិច្ចប្រឹងប្រែងធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិអាល្លឺម៉ង់រាប់ពាន់នាក់ ដែលជាប់នៅបរទេសដោយសារការរឹតបន្តឹងការធ្វើដំណើរនៅពេលមានការផ្ទុះវីរុសកូរ៉ូណា  ។

លោក Maas  បាននិយាយនៅក្នុងគណនី Twitter  របស់លោកថា យើងនឹងធ្វើនូវអ្វីៗ ដែលយើងអាចធ្វើបានដើម្បីអាចឱ្យពួកអ្នកធ្វើដំណើរជនជាតិអាល្លឺម៉ង់ រាប់ពាន់នាក់ដែលជាប់គាំងនៅបរទេសវិលត្រឡប់់មកកាន់ប្រទេសអាល្លឺម៉ង់វិញក្នុងពេលពីរបីថ្ងៃខាងមុខនេះ ។ ដើម្បីបញ្ចប់បញ្ហានេះ យើងបានព្រមព្រៀងគ្នាកាលពីម្សិលមិញជាមួយពួកអ្នកផ្តល់ជើងហោះហើរពាណិជ្ជកម្មឱ្យបើកកម្មវិធីដែលមានតែមួយនេះ  ។

លោករដ្ឋមន្ត្រីក៏បានព្រមានផងដែរប្រឆាំងនឹងការធ្វើដំណើរទេសចរណ៍ដែលមិនចាំបាច់ទាំងអស់ ។ លោក Maas បាននិយាយថា ហេតុដូច្នេះសំណើរជាបន្ទាន់នោះគឺស្ថិតនៅក្នុងផ្ទុះ ។ លោកត្រូវជួយខ្លួនលោក និងអ្នកដទៃ ។ ការព្រមានការធ្វើដំណើរសម្រាប់ការធ្វើដំណើរទេសចរណ៍នេះ នឹងអនុវត្តន៍នៅទូទាំងពិភពលោក​ ។

ចំនួនករណីដែលបានបញ្ជាក់អះអាង COVID-19  ក្នុងប្រទេសអាល្លឺម៉ង់បានឡើងទៅដល់ជាង ៦.០០០នាក់កាលពីថ្ងៃចន្ទ។ រដ្ឋាភិបាលបានណែនាំនូវកញ្ចប់ វិធានាការរឹតបន្តឹងមួយ ដើម្បីកាត់បន្ថយទំនាក់ទំនងសង្គម  ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)