ឯកឧត្តម អ៊ុន ចាន់ដា ទទួលសម្ភារពេទ្យពីក្រុមហ៊ុម មេនថេក ខេមបូឌា លីមីតធីត

AKP កំពង់ចាម ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — សម្ភារពេទ្យ ក្នុងនោះមានម៉ាស់ចំនួន 1000ម៉ាស់ និងអាវការពារចំនួន1000 ដែលជា អំណោយរបស់ក្រុមហ៊ុន  មេនថេក ខេមបូឌា លីមីតធីត ដែលមានទីតាំងស្ថិត ក្នុងស្រុក កំពង់សៀម ខេត្តកំពង់ចាម ត្រូវបានយកមកប្រគល់ជូនដល់អាជ្ញាធរខេត្តកំពង់ចាម នាថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដើម្បីចាត់ចែងតាមតម្រូវការ ក្នុងការត្រៀមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-19 ដែលកំពុង តែរាតត្បាតក្នុងខេត្តកំពង់ចាម ក៏ដូចព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលសម្ភារពេទ្យនេះ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនមេនថេកខេមបូឌា លីមីតធីដែលសម្ភារ ពេទ្យ ដែលមានម៉ាសចំនួន1000ម៉ាស់ និងអាវការពារសម្រាប់ពេទ្យចំនួន1000។ នេះជាកាយ វិកាមនុស្សធម៌ក្នុងការចូលរួមចំណែក ក្នុងការការពារ បង្ការទប់ស្កាត់ ការរីករាលដាលនៃការ ឆ្លងនៃជំងឺកូវីដ-19នេះ។

អាជ្ញាធរខេត្តកំពង់ចាម បានបន្តថា នឹងយកសម្ភារបរិក្ខារពេទ្យនេះទើបប្រគល់ឱ្យមន្ទីរ សុខាភិបាលដើម្បីចាត់ចែងតាមតម្រូវការក្នុងការប្រើប្រាស់ចាំបាច់ ក្នុងការពិនិត្យព្យាបាល ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម៕

ដោយ ឆាយ ម៉ុត