ក្រសួងព្រះបរមរាជវាំង ប្រកាសផ្អាកការចូលទស្សនាព្រះរមរាជវាំងចាប់ពីថ្ងៃនេះតទៅ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ ក្រសួងព្រះបរមរាជវាំង ប្រកាសផ្អាកការចូលទស្សនាព្រះរមរាជវាំងចាប់ពីថ្ងៃនេះតទៅ ដើម្បីចូលរួមទប់ស្ដាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩ ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០តទៅ។
ប្រភពបន្ថែមថា ការបើកឲ្យចូលទស្សនា ព្រះបរមរាជវាំងឡើងវញ ក្រសួងព្រះបរមរាជវាំង និងជូនដំណឹងនៅពេលក្រោយ។
សូមបញ្ជាក់ថា ការផ្អាកការចូលទស្សនាព្រះបរមរាជវាំងនៅពេលនេះ យោងតាមលិខិតលេខ ០៤៣ ស.ខ.ល ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីពីការបិទ KTV ក្លឹបកំសាន្ដ រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស៕