ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បង្កើនការធ្វើអនាម័យនិងពង្រឹងការគ្រប់គ្រងគុណភាពសុវត្ថិភាពក្នុងការផ្គត់ផ្គង់ទឹកស្អាត

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បង្កើនការធ្វើអនាម័យនិងពង្រឹងការគ្រប់គ្រងគុណភាពសុវត្ថិភាពក្នុងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺឆ្លងរាតត្បាតជាសកលដែលបង្កឡើងដោយវីរុស Covid 19 ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបញ្ជាក់ថា ប្រតិបត្តិករទឹកស្អាតដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតទាំងអស់ អង្គភាពរដ្ឋនិងឯកជន ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ត្រូវអនុវត្តនូវវិធានការមួយចំនួនដូចជា
1 បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិកម្មទឹកស្អាត ជាពិសេសការសម្លាប់មេរោគដោយប្រើសារធាតុក្លរ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពនិងសុវត្ថិភាពទឹកស្អាត ដែលត្រូវផ្គត់ផ្គង់ជូនអតិថិជនស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ ។
2 បន្តការធ្វើតេស្តត្រួតពិនិត្យគុណភាពទឹកឲ្យបានជាប់ជាប្រចាំ ដោយអនុលោមតាមប្រកាសលេខ២១០ MIH/2015 ចុះថ្ងៃទី 14ខែកក្កដា ឆ្នាំ ២០១៥ របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ស្តីពីស្តង់ដា គុណភាពទឹកស្អាតថ្នាក់ជាតិ និងរាយការណ៍មកអគ្គនាយកដ្ឋានទឹកស្អាតឲ្យបានជាប់លាប់ ។
3 បង្កើនការយកចិត្តទុកដាក់ធ្វើអនាម័យក្នុងទីតាំង និងប្រព័ន្ធផលលិតកម្មគឺស្អាត លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានអនាម័យចំពោះបុគ្គលិក និងអតិថិជន ដែលមានការពាក់ព័ន្ធនឹងសេវាផ្គត់ផ្គង់ទឹកស្អាត តាមការណែនាំរបស់ក្រសួងក្រសួងសុខាភិបាល ៕