ប្រទេសចិនអនុញ្ញាតឲ្យធ្វើការសាកល្បងវ៉ាក់សំាងកូវីដ ១៩ លើមនុស្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.០៣.២០)

យោងតាមព័ត៌មានរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  ប្រទេសចិនបានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រ ចាប់ផ្តើមប្រើវ៉ាក់សំាងកូវីដ ១៩  លើមនុស្ស   ដើម្បីជំរុញការផលិតថ្នំាចាក់ការពារជំងឺរលាកផ្លូវដង្ហើមថ្មីនេះ  ដែលបាននិងកំពុងសម្លាប់មនុស្សអស់ជាង ៧.០០០  ហើយនៅលើសកលលោក​ ។

មន្រ្តីផ្នែកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យសាស្ត្រសុខាភិបាលយោធារបស់ប្រទេសចិន បានទទួលការអនុញ្ញាត ឲ្យធ្វើការសាកល្បងក្នុងតំណាក់កាលដំបូងនូវវ៉ាក់សាំងដែលនឹងបង្កើតឡើង ហើយការសាកល្បងនោះ នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ។

អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទនេះថា  ការសាកល្បងនៅអាមេរិក បានចាប់ផ្តើ់ម ដោយការប្រើវ៉ាក់សំាងមួយប្រភេទ ដែលផលិតដោយវិទ្យាស្ថានជាតិផ្នែកជំងឺឆ្លង និងក្រុមហ៊ុនបាយអូទិក​របស់អាមេរិក ឈ្មោះ ម៉ូឌែរណា ។​