អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា សុខភាពបុរសម្នាក់ដែលឆ្លងវីរុសcovid19 នៅសៀមរាបគឺមានសុខភាពល្អធម្មតា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត រូបអ៊ូកាណែល

លោកជំទាវ ឱវ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​​បានបញ្ជាក់នៅ​ក្នុងសន្និសីទ​សារព័ត៌មានព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០នេះថា គិតត្រឹមថ្ងៃនេះ ចំនួនមេរោគកូវីដ១៩ មានចំនួន​ថយចុះជាបណ្តើៗហើយ ដោយសាតែមានការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។

លោកជំទាវបន្តថា ប្រសិនបើមនុស្សមា្នក់មានសុភាពល្អ មិនជក់បារី មិនមានជំងឺផ្សេងៗក្នុងរាង្គកាយទេ វីរុសcovid19នេះ មិនអាចវាយលុកធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកឆ្លងបានទេ។ ដូច្នេះ លោកជំទាវ ស្នើឱ្យបន្តរ​​ក្សាអនាម័យ​ជាប្រចាំ តាមរយៈលាងដៃនឹងសាប៊ូ លាងដៃជាមួយទឹកអាកុល និងកាត់បន្ថយចេញ​​ទៅក្រៅ​​ដែលមានមនុសប្រមូលផ្តុះច្រើន ហាមប៉ះពាល់អ្នកដែលមានជម្ងឺ ក្អក ឈឺករ ក្តៅខ្លួន ជាដើម។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកដែលឆ្លងវីរុសកូរ៉ូណានេះ ចំនួន៣៥នាក់ ក្នុងចំនោមអ្នកដែលបានមកធ្វើតេសចំនួន១១០០នាក់ ហើយក្រសួងសុខាភិបាលនឹង​​បន្តស្រាវជ្រាវនឹង​ធ្វើតេស​​រកអ្នក​ដែលមានប្រវត្តិ និងជាប់ពាក់ពាព័ន្ធដែលនៅជិតស្និត​​ជាមួយអ្នកដែល​​មានផ្ទុកកូវីដ​​នេះជាបន្ត​បន្ទាប់ទៀត៕