ដំណឹងបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីលំនៅឋាន

វិទ្យុជាតិកម្ពុជា៖ លោកជូន បូណា

ខ្ញុំបាទឈ្មោះ ភុង កុកខឿន ភេទប្រុស អាយុ៦៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាអាជីវករ និងបនាងខ្ញុំឈ្មោះ តាំង លីសួន អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាអាជីវករ ត្រូវជាប្រពន្ធ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៦០E0 E1 ផ្លូវ២៩៨ ភូមិ១ សង្កាត់ស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ៖ ០៨៨ ៨៣៩ ៦១ ៦៨ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីលំនៅឋានមួយកន្លែង ដែលបានរុះរើផ្ទះមិនដឹងថា ច្រឡំដៃ ឬជ្រុះបាត់ឯណាទេ ដែលមានដីផ្ទះមួយកន្លែងមានទំហំ ទទឹង៤ ម៉ែត្រ បណ្ដោយប្រវែង ១៦ លេខ ៣០៣២ បជចអព ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដីនេះមានព្រំប្រទល់ខាងជើងទល់នឹង របងថ្ម ខាងត្បូងទល់នឹង ផ្លូវ ខាងកើតទល់នឹងផ្ទះលេខ៩២B ខាងលិចទល់នឹងផ្ទះលេខ ៨៨B។
ខ្ញុំបាទនាងខ្ញុំ សូមបញ្ជាក់ថា ខ្ញុំពិតជាបានបាត់លិខិតកាន់កាប់លំនៅដ្ឋាននេះពិតប្រាកដមែន ហើយមិនបានយកទៅប្រើប្រាស់ខុសច្បាប់ដូចជា ដាក់លក់ បញ្ចាំ ផ្ទេរសិទ្ធិឱ្យបុគ្គលផ្សេងឡើយ និងពាក់ព័ន្ធពីតុលាការឡើយ។ ប្រសិនបើមិនដូចការពិតដូច ការរៀបរាប់ខាងលើទេ ខ្ញុំបាទ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមលោកអភិបាលខណ្ឌច្បារអំពៅមេត្ដាជ្រាបដោយក្ដីអនុគ្រោះ៕