អង្គព្រះមហាក្សត្ររាជានុញ្ញាតប្រោសព្រះរាជទានជួបប្រតិភូក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៣ ២០២០៖

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជួបប្រតិភូក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដើម្បីចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយដង្វាយសម្រាប់ចូលរួមសកម្មភាពមនុស្សធម៌នៅកម្ពុជា។
លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu ប្រចាំនៅកម្ពុជា ដែលដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រមហ៊ុន និងលោក ព្រាប សុវត្តិ ទូតសុឆន្ទៈប្រចាំISUZU នៅកម្ពុជា និង សហការី បានចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយដង្វាយជា អង្ករ ចំនួន 10 តោន និង រថយន្តភីក អាប់ ISUZU D-Max 1គ្រឿង នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំងនដើម្បីបង្ហាញពីការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្ដុង្តឧត្ដមជាប្រវត្តិសាស្ត្រ នៃព្រះករុណាជអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជានុរាស្រ្តក្រីក្ររបស់ព្រះអង្គទូទាំងប្រទេស។
ព្រះករុណាអម្ចាស់ជីវិតលើត្បូង បានចាត់ទុកនេះជា ទឹកចិត្តគោរព ស្រលាញ់ ប្រជាជនខ្មែរ និងតែងតែជួយ ចូលរួមគ្រប់សកម្មភាពមនុស្សធម៌មកកាន់កម្ពុជា៕