ម៉ាឡេស៊ីរកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន១២៥នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន ១២៥ នាក់បន្ថែមទៀតដែលមានជាប់ពាក់ព័ន្ធនឹង ពីធីជួបជុំបែបសាសនាដ៏ធំមួយនៅទីក្រុងគូឡាឡាំពួរ នាំឲ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនឡើងដល់ចំនួន៥៥៣ករណី។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១២៥ ករណីនោះ មាន៩៥ករណីមានជាប់ទាក់ទងជាមួយនឹងពិធីជួបជុំលក្ខណៈសាសនា អ៊ីស្លាមនៅតំបន់ ស្រ៊ី ផេថាលីង (Sri Petaling) នៃទីក្រុងគូឡាំឡាំពួរ។លោក អាដាម បាបា (Adham Baba) រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ចំពោះមនុស្សដែលបានចូលរួមពីធីសាសនានោះបានមកទទួលការពិនិត្យសុខភាពរកវីរុស COVID-19 ប្រមាណ ៧,០០០នាក់ហើយ ខណៈពិធីជួបជុំខាងលើ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា មានពលរដ្ឋម៉ាឡេស៊ីប្រហែល ១៤,៥០០នាក់ និងជនបរទេស ១,៥០០នាក់បានចូលរួម៕
ប្រភព៖ សារព័ត៌មាន Channel News Asia