រដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 16,03,2020


រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២០នេះ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបង្ហាញថា នៅលើសកលលោកមានប្រទេសចំនួន១១៧ហើយ ដែលមានការរាតត្បាតនៃជំងឺCovid-19 ដែលតម្រូវឲ្យមានវិធានការរួមគ្នា ក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺ Covid-19ជាបន្ទាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។