អាជ្ញាធរខេត្តមណ្ឌលគិរីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មីលើទឹកដីខេត្តរបស់ខ្លួន

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា.១៦.០៣.២០៖

អាជ្ញាធរមណ្ឌលគិរី ត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មីលើទឹកដីខេត្តរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកសម្រាកកម្សាន្តកាន់តែច្រើន ដើម្បីជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹង ខេត្តមណ្ឌលគិរីត្រៀមលក្ខៈរួចជាស្រេចក្នុងការរៀបចំកម្មវិធីសំខាន់ៗជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយដល់អ្នកចូលរួមរយៈពេល៣ថ្ងៃពេញ ដូចជា ការទស្សនាភូមិវប្បធម៌របស់ជនជាតិភាគតិច និងមានការត្រៀមរៀបចំនូវល្បែងល្បាំប្រជាប្រិយ ដូចជាឡើងលើសសរខ្លាញ់ បោះអង្គញ់ ចោលឈូង ។ក្នុងន័យ ធ្វើយ៉ាងណាអោយមានការរក្សាអភិរក្ស នូវកេរ្តិ៍មរតៈវប្បធម៍ជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ទំាងនេះដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេង កម្សាន្តខេត្តសំបូរសក្តានុពលធម្មជាតិមួយនេះអោយកាន់តែច្រើន ខណៈដែលបច្ចុប្បន្នភ្ញៀវដែរមកទស្សនាកម្សាន្តនៅតាមបណ្តាលខេត្តមានការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែផ្ទុះឡើងនៃជំងឺCovid-19 ។
សំឡេង:នៅក្នុងឪកាសបុណ្យចូលឆ្នាំខាងមុខនេះយើងនឹងរៀបចំបង្កើតជាសង្ក្រាន្តជាដើមនេះឬក៏ជាការរៀបចំឲ្យមានការប្រមូលផ្ដុំការប្រគំតន្ត្រីឬក៏សិល្បៈផ្សេងៗទីមួយដូចជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីផងទីពីរដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលមកលេងកម្សាន្តចូលឆ្នាំទៅវាមានកម្មវិធីនេះកម្មវិធីនោះទៅធ្វើឲ្យគាត់មានអារម្មណ៍មួយក្នុងការដើរលេងកំសាន្តក្រៅពីតំបន់រមណីដ្ឋានផ្សេងៗខាងក្នុងមានជាកម្មវិធីដទៃផ្សេងៗដូចជាមានសិល្បះ ល្បែងកំសាន្ត តន្ត្រីអីៗជាបញ្ហាដែលខេត្តកំពុងគិតគូរក្នុងកម្រិតនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោសកពុទ្ធសករាជ២៥៦៤ គឺចំថ្ងៃច័ន្ទ ទី១៣ ខែមេសា វេលាម៉ោង២០:៤៨នាទីយប់ ហើយទេពធិតាដែលហ្នឹងត្រូវយាងចូលមកឃុំគ្រង ផ្តល់នូវសេចក្តីសុខ សុភមង្គល វិបុលសុខជូនប្រជាពលរដ្ឋខ្មែរ នោះគឺព្រះនាម គោរកៈទេវី បុត្រីទី២នៃកបិលមហាព្រហ្ម។