ក្រសួងដែនដីជំរុញឲ្យម្ចាស់សំណង់ទាំងអស់នៅពេលសាងសង់ត្រូវតែជ្រើសរើសក្រុមហ៊ុនសំណង់និងវិស្វករដែលបានចុះបញ្ជីស្របតាមច្បាប់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន​ សុ​វទ្ក្ងវទ្ធី​៖

ដែនដីជំរុញឲ្យម្ចាស់សំណង់ទាំងអស់នៅពេលសាងសង់ត្រូវតែជ្រើសរើសក្រុមហ៊ុនសំណង់និងវិស្វករដែលបានចុះបញ្ជីស្របតាមច្បាប់ត្រឹមត្រូវ ដើម្បីឲ្យធានាដល់ការសាងសង់សំណង់មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសនិងមានសុវត្ថិភាព។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា រាល់ការសាងសង់សំណង់ទាំងអស់នៅទូទាំងប្រទេសសុំឲ្យប្រជាជនជាម្ចាស់សំណង់ត្រូវតែជ្រើសរើសក្រុមហ៊ុនសំណង់និងវិស្វករដែលបានចុះបញ្ជីទទួលស្គាល់ពីគណៈវិស្វករកម្ពុជានិងក្រសួងរៀបចំដែនដីនគរបនីយកម្មនិងសំណង់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សេង ឡូត បានឲ្យដឹងថា ការជ្រើសរើសក្រុមហ៊ុលដែលមានការចុះបញ្ជីពីក្រសួងនេះ គឺមានអ្នកជំនាញ វិស្វករត្រឹមត្រូវយល់ដឹងអំពីច្បាប់សំណង់ ដែលផ្តល់ការប្រឹក្សាសាងសង់សំណង់ប្រកបដោយ គុណភាព សោភ័ណភាព ហើយផ្តល់សុវត្ថិភាពនៅពេលរស់នៅលើសំណង់នោះ។  ម្ចាស់សំណង់ទៀតសោតន៍មុននិងជួលក្រុមហ៊ុនសាងសង់សំណង់ត្រូវមើលថាតើក្រុមហ៊ុននិងមានការចុះបញ្ជីឬក៏អត់មានបើអត់មានចុះបញ្ជីទេសុំកំទទួលមកធ្វើសំណង់របស់ខ្លួន។ ហើយក្រុមហ៊ុនត្រូវតែចុះបញ្ជីក្រុមហ៊ុនកាលណាចុះបញ្ជីគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ព្រោះគេតំរូវទាំងអ្នកបច្ចេលទេសគ្រប់លក្ខខណ្ឌទើបក្រសួងគេចេញវិញ្ញាបត្រប្រកបអាជីវកម្មឲ្យ។ ចឹងការរួមចំណែកទាំងអស់គ្នានេះសំខាន់ណាស់ហើយក្រុមហ៊ុនជាម្ចាស់សំណង់បើឃើញថាក្រុមហ៊ុនប្រកបអាជីវកម្មគ្មានការចុះបញ្ជីទេកុំយកមកធ្វើការសាងសង់។

    ឯកឧត្តមបញ្ជាក់ថា ការតម្រូវឲ្យម្ចាស់សំណង់ទាំងអស់នៅពេលសាងសង់ត្រូវតែជ្រើសរើសក្រុមហ៊ុនសំណង់និងវិស្វករដែលបានចុះបញ្ជីស្របតាមច្បាប់ គឺជាការអនុវត្តវិធានការ ច្បាប់សំណង់ ខណៈដែលកន្លងមកមានករណីបាក់រលំអគារនៅខេត្តព្រះសីហនុ សៀមរាប និង ខេត្តកែបគឺបណ្តាលមកពីម្ចាស់សំណង់ជ្រើសរើសក្រុមវិស្វករសាងសង់ពុំបានត្រឹមត្រូវ សាង សង់គ្មានបច្ចេកទេសស្របតាមបទដ្ឋានស្តង់ដារ។