ប្រទេសអ៊ូបេគីស្ថានបញ្ជាក់អំពីករណីដំបូងនៃការឆ្លងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ — ទីភ្នាក់ងារសុខភាពអនាម័យ និងរោគរាតត្បាតនៃក្រសួងសុខាភិបាលអ៊ូបេគីស្ថានបាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ករណីទី១ នៃជំងឺឆ្លងមេរោគកូរ៉ូណាវីរុសត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ូបេគីស្ថាន។

សេចក្ដីថ្លែងការណ៍នោះបានសរសេរថា «វិទ្យាស្ថានពន្ធុវិទ្យារបស់អ៊ូបេគីស្ថានបានកំណត់អត្តសញ្ញាណវីរុស COVID-19 នៅក្នុងសំណាករបស់ពលរដ្ឋអ៊ូបេគីស្ថានម្នាក់ដែលទើបត្រឡប់មកពីប្រទេសបារាំង»។

ទីភ្នាក់ងារនេះបាននិយាយបន្ថែមថា គេកំពុងចាត់វិធានការដើម្បីការពារកុំឱ្យវីរុសនេះឆ្លងរីករាលដាលបន្ថែមទៀត៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)