ចំនួនអ្នកជាសះស្បើយឡើងវិញពីជំងឺCOVID-19នៅចិនកើនឡើងដល់ ៦៤,១១១នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ថា អ្នកជំងឺ COVID-19 នៅប្រទេសចិនចំនួន១,៣១៨នាក់បន្ថែមទៀបានជាសះស្បើយ នាំឲ្យចំនួនអ្នកជាសះស្បើយឡើងវិញពីជំងឺCOVID-19នៅចិនកើនឡើងដល់ ៦៤,១១១នាក់។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។

គណៈកម្មការសុខាភិបាលចិនបានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះនៅទូទាំងប្រទេសចិនមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨១៣នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៦៤,១១១នាក់ ហើយចំនួនអ្នកជំងឺដែលបានស្លាប់ចំនួន៣,១៧៦នាក់។អាជ្ញាធរសុខាភិបាលចិនបានលើកឡើងថា កាលថ្ងៃព្រហស្បតិ៍មានករីអ្នកឆ្លង COVID-19 ចំនួន២០នាក់ និងមានករណីស្លាប់តែ៧នាក់ប៉ុណ្ណោះដែលតួលេខនេះបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលជំងឺរបស់ប្រទេសចិន។
សូមបញ្ជាក់ថា ជំងឺ COVID-19 បានរីករាលដាលពេសពេញពិភពលោក ដែលរហូតមកដល់ពេលនេះមានករណីឆ្លងជាសកលជិត ១៣៥.០០០ នាក់ ហើយបានសម្លាប់មនុស្សជាង ៤.៩០០ នាក់នៅទូទាំងពិភពលោក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន ហួរ