មានការអំពាវនាវដល់សមាជិកសភារុស្ស៊ីឱ្យប្រមូលផ្ដុំគ្នាគាំទ្រ លោកពូទីនដើម្បីបន្តការគ្រប់គ្រងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០៣.២០)

រុស្ស៊ី៖ ប្រធានសភារុស្ស៊ីបានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ឲ្យប្រមូលផ្ដុំគ្នា​នៅពីក្រោយលោកវ្ល៉ាឌីមៀពូទីនប្រឆាំងនឹងយុទ្ធនាការរបស់បរទេស​​  ដែលប៉ុនប៉ង​ធ្វើឱ្យខូចដល់កំណែទម្រង់រដ្ឋធម្មនុញ្ញដែលអាចអនុញ្ញាតឱ្យលោកប្រធានាធិបតីកាន់អំណាចរហូតដល់ឆ្នាំ  ២០៣៦ ។

លោកពូទីនដែលបានកាន់អំណាចជាប្រធានាធិបតីឬជានាយករដ្ឋមន្រ្តីចាប់តាំងពីដើមសតវត្សរ៍ត្រូវបានសម្រេចឱ្យឈរឈ្មោះសម្រាប់ប្រធានាធិបតីនៅឆ្នាំ ២០២៤ បន្ទាប់ពីមានការកែសម្រួល   ដោយលុបចោលការហាមឃាត់របស់រដ្ឋធម្មនុញ្ញមិនឲ្យលោកពូទីន ឈរឈ្មោះទៀត   ។

ការកែសម្រួលនេះ​ត្រូវបានពិនិត្យដោយតុលាការរដ្ឋធម្មនុញ្ញនិងដាក់ឱ្យមានការបោះឆ្នោតជាសាធារណៈមុនពេលក្លាយជាច្បាប់ជាធរមាន  ។