យោធាសហរដ្ឋអាមេរិកធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងកងជីវពលស៊ីអានៅក្នុងប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០៣.២០)

អ៊ីរ៉ាក់៖ មន្ទីរបញ្ចកោណបានបញ្ជាក់នៅយប់ថ្ងៃព្រហស្បតិ៍នេះថាយោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងក្រុមជីវពលស៊ីអានៅទូទាំងប្រទេសអ៊ីរ៉ាក់ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃពុធទៅលើមូលដ្ឋានយោធា អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់ទាហានអាមេរិក ២ នាក់និង អង់គ្លេសម្នាក់។

ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការធ្វើវាយប្រហារនេះបានតម្រង់ទៅទីតាំងឃ្លាំងផ្ទុកអាវុធចំនួន ៥ ដើម្បីធ្វើឱ្យសមត្ថភាពរបស់ក្រុមជីវពលស៊ីអាចុះខ្សោយ  ក្នុងការវាយប្រហារនាពេលអនាគតប្រឆាំងនឹងកងកម្លាំងចម្រុះ។