អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹងប្រេីប្រាស់រថយន្តដឹកទឹក​​ ដេីម្បីដឹកទឹកជូនប្រជាពល​រដ្ឋ​ ជាពិសេសនៅតំបន់ជាយក្រុង​ ខណ:ពេលនេះបញ្ហាកង្វះទឹក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ នៅរដ្ឋបាល​រាជធានីភ្នំពេញ​ ថ្ងៃទី​១៣មីនា​២០២០នេះ​ ឯកឧត្តម​​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំប្រជុំជាមួយមន្ត្រីជុំនាញពាក់ពន្ធ័បញ្ហាកង្វះទឹក២០១៩-២០២០​ ​ក្នុងរាជធានីភ្នំពេញ​ និងដំណោះស្រាយ​។
​ មន្ត្រី​ជំនាញ​រដ្ឋាការទឹកស្វ័យត្ន​រាជធានីភ្នំពេញ​ បានអះអាងថា​ តម្រូវការ​ទឹកជាក់ស្តែងរបស់ប្រជា​ពលរដ្ឋ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ច្រើន​ និង​ម្យ៉ាងទៀត​ដោយសារកំពស់ទឹកទន្លេទាប​ ដែលធ្វេីអោយដំណេីរការបូមទឹកខ្សោយ​ ហេីយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ​ ។
​ ចំណែក​ ឯកឧត្តម​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានលេីកឡេីងថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹងប្រេីប្រាស់រថយន្តដឹកទឹកដេីម្បីដឹកជូនប្រជាពល​រដ្ឋ​ ជាពិសេសនៅតំបន់ជាយក្រុង​ បេីនៅតែមិនគ្រប់​ នឹងប្រេីរថយន្តអគ្គីភ័យ​ ដេីម្បីដឹកទឹក​បម្រើ​ជូនប្រជាពលរដ្ឋ។