ករណីម្តាយនិងកូនដែលឈឺនៅខេត្ដព្រៃវែងមិនមានឆ្លងCOVID-19ទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖លោកជំទាវ​ ឱ​ វណ្ណា​ឌីន​ រដ្ឋ​លេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថាករណីអ្នកជម្ងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសំរាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសំរាកដាច់ដោយឡែក និង បានយកសំណាកទាំងពីរនាក់ម្តាយនិងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី 11/3/2020 នាពេលរសៀលថ្ងៃទី 12/3/2020 នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជម្ងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID -19 ទេ គឺគាត់មិនមានជម្ងឺ COVID-19 ទេ ៕