ឯកឧត្តម​​ ឃួង​ ស្រេង​ ធ្វេីសន្និសីទស្តីពី​ដំណេីរការ​និង​នីតិវិធី​លទ្ធកម្មដេញថ្លៃជ្រេីសរេីសក្រុមហ៊ុនផ្តល់សេវាប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់រឹង​ក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ នៅរដ្ឋបាល​រាជធានីភ្នំពេញ​ រសៀល​ថ្ងៃទី​១២មីនា​២០២០នេះ​ ឯកឧត្តម​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានធ្វេីសន្នីសិទការសែត​ ស្តីពី​ដំណេីរការ​និង​នីតិវិធី​លទ្ធកម្មដេញថ្លៃជ្រេីសរេីសក្រុមហ៊ុនផ្តល់សេវាប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់រឹង​នៅក្នុងរាជធានីភ្នំពេញ។
​ សន្និសីទ​នេះ​ មានការចូលរួមពីតំណាងក្រុមហ៊ុនប្រមាណ២០ដែលបានទទួលយកពាក្យសុំដាក់ដេញថ្លៃលេីវាប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់រឹង​នៅក្នុងរាជធានីភ្នំពេញ​ និង​ភាគីពាក់ពន្ធ័មួយចំនួនទៀត​ ។