វេជ្ជបណ្ឌិតឯកទេសដំបូងគេដែលបានស្លាប់ដោយ សារមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីតាលី

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍ថា លោក Roberto Stella ប្រធានអង្គការ Medics Union នៃខេត្ត Varese ដែលជាអ្នកព្យាបាលរោគ Lombardy បានក្លាយជាជនរងគ្រោះដំបូងគេនៃជំងឺកូរ៉ូណា​វីរុសក្នុងចំណោមសហគមន៍វេជ្ជសាស្រ្ត។

យោងតាមរបាយការណ៍បានឱ្យដឹងថា បុរសនោះមានអាយុ ៦៧ឆ្នាំ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Como ដោយសារ​មានអាការៈពិបាកដកដង្ហើមដោយសារតែការឆ្លងវីរុសនេះ។

យោងតាមទិន្នន័យចុងក្រោយ ចំនួនករណីដ៏សាហាវនៅក្នុងប្រទេសអ៊ីតាលីបានឈានដល់ ៦៣១នាក់។ គួរកត់សម្គាល់ថា អ្នកដែលបានស្លាប់ភាគច្រើនជាមនុស្សវ័យចំណាស់ដែលទទួលរងពីជំងឺដទៃទៀត ដែលធ្វើឱ្យកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដោយសារតែ​វីរុសនេះ។ ដោយមានអត្រានៃករណីឆ្លងមានជាង ១០.០០០ករណី ហើយអ្នកជំងឺ ១.០០០នាក់ បានព្យាបាលជាសះស្បើយ បានធ្វើរកឃើញវិញអត្រាស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីតាលី គឺខ្ពស់ជាងប្រទេសដទៃទៀត។

អាជ្ញាធរចិនបានចុះបញ្ជីការផ្ទុះឡើងនៃមេរោគឆ្លងកូរ៉ូណាវីរុសនេះ (COVID-១៩) នៅក្នុងទីក្រុង Wuhan ។ ករណីនៃមេរោគឆ្លង​កូរ៉ូណាវីរុសនេះត្រូវបានបញ្ជាក់នៅក្នុង ១២០ប្រទេស រួមទាំងប្រទេសរុស្ស៊ីផងដែរ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនេះ គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ។ នៅខាងក្រៅប្រទេសចិន ករណីភាគច្រើននៃមេរោគឆ្លងថ្មីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលី៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)