អាជ្ញាធរខេត្តស្ទឹងត្រែងក្រើនរំលឹកឱ្យឈប់ចោលសំរាមរាយប៉ាយ

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន ស្ទឹងត្រែង
M.Cអាជ្ញាធរខេត្តស្ទឹងត្រែងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការចោលសំរាមរាយប៉ាយ ដើម្បីធ្វើឲ្យ ទីក្រុងស្អាត មានសោភណ្ឌភាព។

ក្នុងទិវាជាតិទីក្រុង ស្អាតលើកទី០៨ឆ្នាំ២០២០នៅខេត្តស្ទឹងត្រែងធ្វើឡើងនៅថ្ងៃទី១១មិនា​​ឯកឧត្តមម៉ុមសារឿនអភិបាលខេត្តមានប្រសាសន៍ថា៖ទីក្រុងស្អាតបរិស្ថានល្អផ្តើមចេញពីយើងទាំងអស់គ្នាដូចនេះបងប្អូនប្រជាពលរដ្ឋយើងត្រូវវេចខ្ជាប់សំរាមទុកដាក់ទៅតាមកន្លែងកំណត់របស់អាជ្ញាធរ ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត លំនៅដ្ឋានល្អ ទីធ្លាសាធារណៈមានសោភណ្ឌភាព មូលដ្ឋានរស់នៅក៍មានបរិស្ថាន អនាម័យនិងសុខភាពល្អ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖នៅក្នុងក្រុងស្ទឹងត្រែងមានគោលដៅមួយចំនួនដែលប្រជាពលរដ្ឋចេះតែ
យកសំរាមទៅចោលផ្តេសផ្តាសមិនគោរពតាមការណែនាំរបស់អាជ្ញាធរដូចនេះសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការដាក់កំលាំងចុះអប់រំ ហើយសមត្ថកិចត្រូវឃ្លាំមើលដើម្បីអនុវត្តតាមប្រកាស របស់អន្តរក្រសួង ផាកពិន័យដល់ជនខិលខូចដើម្បីឱ្យមានការរាងចាល។
លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចេណ៍ខេត្តបញ្ជក់ថា៖ភាពស្អាតពិតជាទទួលបានការលើកសរសើរពីភ្ញៀវ ហើយពេលមានភ្ញៀវមកលេងច្រើន វាជាការបង្ហាញនូវភាពពេញចិត្តដូចនេះបងប្អូនប្រជាពលរដ្ឋយើងត្រូវតែចូលរួមសំអាតបរិស្ថានកុំចាំបាច់អាជ្ញាធរណែនាំ។
លោកថា៖កាលណាប្រជាពលរដ្ឋយើងអនុវត្តបានល្អ វាជាចំណែកមួយជួយឲ្យទីក្រុងមានបរិស្ថានស្អាត ការរស់នៅក៍មានសុខភាពល្អកាត់បន្ថយបានពីការកើតជម្ងឺផ្សេងៗនឹងការចំលងមេរោគពីសត្វរុយស្របពេលដែលបច្ចុប្បន្នពិភពលោកកំពុងផ្ទុះឡើងនៅជម្ងឺ(កូវីដ១៩)ផងនោះ។
យុវសិស្សមែន.សុភាព រៀននៅសាលាវិទ្យាល័យហ៊ុនសែនក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖រាល់បញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយ មួយវិញទៀតអ្នកមានតួនាទីប្រមូលសំរាមក៍នៅមិនទាន់បំពេញតូនាទីបានត្រឹមត្រូវតាមកិច្ចសន្យាដែរ។
យុវសិស្សរូមនេះបញ្ជាក់ថា៖ក្នុងនាំសិស្សសាលាក៍មិនចង់មកដើរ រើសសំរាម ដែលជារឿងដ៍ដែលៗនេះដែរគឺចង់ឱ្យទាំងអស់គ្នាភ្ញាក់រលឹកសំអាតបរិស្ថានដើម្បីសុខភាពរស់នៅ។

សូមបញ្ជាក់ថា៖នៅដើមឆ្នាំ២០២១គណៈកម្មាធិការថ្នាក់ជាតិរៀបចំប្រលងប្រណាំងទីក្រុងស្អាតនឹងធ្វើការវាយតម្លៃសាជាថ្មីទៅលើទីក្រុងស្អាតទៅតាមខេត្តនិមួយៗដើម្បីរៀបចំដាក់ពិន្ទុនឹងត្រៀមទទួលយកស្លាកសញ្ញាផ្ការំដួលចាប់ពី១ទងទៅដល់៣ទងចំពោះទីក្រុងណាមានសោភណ្ឌភាពបៃតងល្អ ៕