សមាគមនារីកម្ពុជានៃក្រសួងព័ត៌មាន ប្រារព្ឋទិវានារី៨ មីនា ខួបលើកទី១០៩

វិទ្យុជាតិកម្ពុជា លោក អ៊ឹម ភិរក្សនារីរតន:

MC សមាគមនារីកម្ពុជានៃក្រសួងព័ត៌មាន ប្រារព្ឋទិវានារី៨ មីនា ខួបលើកទី១០៩ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាពនិងការឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការបេ្តជ្ញាចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។
ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័ នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មានប្រសាសន៍ថា ស្រ្តីពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ឯកឧត្តម បន្តថា ក្រោមការដឹកប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនាវាកម្ពុជាអោយមាននូវសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការគោរពសិទ្ធិមនុស្ស ក៏ដូចជាការលើកកម្ពស់ស្រ្តីអោយមានសិទ្ធិសម្រេចដូចបុរស ជាពិសេសសមធម៌យេនឌ័រ បាននាំអោយកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា សមាគមនារីកម្ពុជា នៃក្រសួងព័ត៌មាន ប្រារព្ឋទិវានារី៨ មីនា ខួបលើកទី១០៩ ដោយមានការអញ្ជើញចូលរួមទាំង៥ អគ្គនាយកដ្ឋាន នៃក្រសួងព័ត៌មាន ជាងនេះទៅទៀត ក្រសួងព័ត៌មាន និង គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលនានាដើម្បីពង្រឹងសមត្ថភាពស្រ្តីលើវិស័យព័ត៌មានបន្ថែមថែមទៀត៕