កម្ពុជារកឃើញករណីCOVID-19 មួយករណីទៀតហើយគឺស្រ្តីជនជាតិអង់គ្លេសម្នាក់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា កម្ពុជារកឃើញករណីCOVID-19 មួយទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលចូលមកខេត្តកំពង់ចាម តាមទូកទេសចរណ៍ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម។