រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មដាក់វិធានការ ម៉ឺងម៉ាត់ឱ្យព្រះរាជអាជ្ញា ចៅក្រមគោរពក្រមសីលធ៌មវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន ស្ទឹងត្រែង

M.Cរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ដាក់វិធានការយ៉ាងម៉ឺងម៉ាត់ឱ្យរាល់ព្រះរាជអាជ្ញា ចៅក្រមពង្រឹងបន្ថែមលើការដោះស្រាយរាល់សំណុំរឿងប្រកបដោយភាពស្អាតស្អំ ទៅកាមក្រមសីលធ៌មវិជ្ជាជីវៈនិងការអនុវត្តច្បាប់ឱ្យឆ្លើយតមទៅនិងស្ថានភាពជាក់ស្តែងរបស់សង្គមមានប្រសិទ្ធភាព។
ក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ថ្ងៃទី០៩មិនា ឯកឧត្តមអង្គ វង្ស វឌ្ឍនារដ្ឋមន្ត្រីក្រសួងយុត្តិធ៌មមានប្រសាសន៍ថា៖នេះជាកម្លាំងចលករមួយក្នុងការចូលរួមលើកកម្ពស់ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីពន្លឿន ចំណាត់ការទៅលើសំណុំរឿងជូនភាគី ស្របតាមច្បាប់និងត្រឹមត្រូវ ទៅតាមនិតិវិធីជាធរមាន។
ឯកឧត្តមមានប្រសាសន៍រំលឹកឱ្យអស់លោក ព្រះរាជអាជ្ញា ឬចៅក្រមទាំងអស់ បង្កើនការអនុវត្តកិច្ចការងាររបស់ខ្លួនឱ្យស្ថិននៅក្រោម កិច្ចសហការគ្នា ឆ្លើយតបទៅនិងសេវាយុត្តិធ៌មមានប្រសិទ្ធភាពនិងមានការជឿទុកចិត្តបានពីសារធារណៈជន(សម្លេង) អស់លោកត្រូវចាំថារាល់សកម្មភាពរបស់អស់លោកដែលជាចៅក្រម ព្រះរាជអាជ្ញាស្ថិតនៅក្នុងក្រសែភ្នែករបស់សាធារណៈជនគ្រប់ពេលវេលា ដូចនេះសូមអស់លោកលោកស្រីចៅក្រមព្រះរាជអាជ្ញាទាំងអស់ ជាពិសេសលោកព្រះរាជអាជ្ញាត្រូវចូលកាន់តំណែងថ្មីនៅថ្ងៃនេះត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធ៌មជាចៅក្រមនិងចៀសវាងឱ្យផុតនូវអគតិទាំង៤ រួមមានឆន្ទាគតិ គឺការលំអៀងព្រោះតែស្រឡាញ់ ទោសាគតិ គឺការលំអៀងព្រោះស្អប់ ភយោគតិ គឺការលំអៀងព្រោះខ្លាច ហើយនិងមហោគតិគឺការលំអៀងព្រោះតែល្ងង់ខ្លៅទាំងនេះគឺជាគ្រឿងបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូដល់ខ្លួនឯងផ្ទាល់និយាយដោយឡែកនិយាយរួមគឺក្រសួងយុត្តិធ៌មយើងទាំងមូលតែម្តង។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តមានប្រសាសន៍ថាៈថ្នាក់ដឹកនាំ មានសេចក្តីសង្ឃឹម និងជឿជាក់ថា អយ្យការអមសាលាដំបូងខេត្ត ដែលមានលោកព្រះរាជ្ញាប្រកាសចូលកាន់តំណែងថ្មីនេះ នឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ច ជំនាញរបស់ខ្លួនឱ្យទទួលបានជោគជ័យ ស្របតាមបំណងប្រាថ្នារបស់សាលាដំបូង និងស្របតាមកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល បានល្អប្រសើរជាក់ជាមិនខាន ។
លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងចូលកាន់តំណែងបានប្តេជ្ញាបំពេញកាតព្វកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រោមកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកយុត្តិធម៌ ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជាពិសេសចូលរួមបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ៕