មានឧក្រិដ្ឋជនឆ្លៀតឱកាសនៅពេលវីរុសឆ្លងកូរ៉ូណាកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉លស្រ្តីត​ (១០.០៣.២០)

ដោយសារវីរុសឆ្លងបង្កឱ្យមានការផ្គត់ផ្គង់លើសលុបជាសកលលើផ្នែកវេជ្ជសាស្រ្តនាំឲ្យឧក្រិដ្ឋជនជាច្រើនឆ្លៀតឱកាសផ្លាស់ប្តូរទិសដៅរបស់ខ្លួន។

មន្ទីរពេទ្យនៅប្រទេសអ៊ីតាលីនិងប្រទេសជប៉ុនបានរាយការណ៍អំពីការបាត់នូវស្តុកម៉ាសមុខនិងទឹកលាងដៃថ្មីៗ។ អាជ្ញាធរនៅអ៊ុយក្រែន, តៃវ៉ាន់និងកន្លែងផ្សេងទៀតបរាជ័យក្នុងកិច្ចខិតខំទប់ស្កាត់ការរត់ពន្ធទំនិញវេជ្ជសាស្រ្តឆ្លងកាត់ព្រំដែន។

អាជ្ញាធរនៅសហរដ្ឋអាមេរិកនិងនៅកន្លែងផ្សេងទៀតក៏រាយការណ៍អំពីការក្លែងបន្លំដែលមនុស្សត្រូវបានបោកបញ្ឆោតឱ្យទិញការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ឬផ្តល់ព័ត៌មានហិរញ្ញវត្ថុដល់ឧក្រិដ្ឋជនដែលក្លែងបន្លំជាបុគ្គលិកសុខាភិបាលជាដើម។