ក្រុមគ្រួសារ ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចូលរួមទិវាជាតិបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះលើកទី១

(កំពង់ចាម)៖ នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាមចូលរួមពិធីអបអរសាទរ ទិវាជាតិ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះលេីកទី១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលប្រារព្ធឡេីងនៅបរិវេណមុខអនុវិទ្យាល័យ ព្រៃចក្រី ភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ទាំងបី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រេីនកុះករ ។