ក្រសួងសុខាភិបាលបញ្ជាក់ថា សុខភាពបុរសជនជាតខ្មែរម្នាក់ដែលឆ្លងខូវីដ-១៩នៅសៀមរាបមានលក្ខណៈធម្មតា

វិទ្យុឃជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា សុខភាពបុរសជនជាតិខ្មែរម្នាក់ដែលឆ្លងខូវីដ១៩នៅសៀមរាប គិតត្រឹមថ្ងៃទី៩ខែមីនានេះមានលក្ខណៈធម្មតាមិនមានអ្វីវិវឌ្ឍគួអោយព្រួយបារម្ភឡើយ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមីនានេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះស្ថានភាពបុរសខ្មែរ ដែលឆ្លងខូវីត១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប គឺមិនមានរោគសញ្ញាអ្វីគួរអោយព្រួយបារម្ភឡើយ ពោលគឺសុខភាពល្អធម្មតា ។ តែទោះជាយ៉ាងនេះក្តី លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតែបន្តតាមដានសុខភាពរបស់គាត់ តាមក្បួនវេជ្ជសាស្រ្តត្រឹមត្រូវ ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា រហូតមលទល់ពេលនេះ មន្ត្រីជំនាញនៅតែបន្តស្វែងរកអ្នកដែលពាក់ព័ន្ធជាមួយបុរសដែលបានឆ្លង ខូវិត១៩ហើយបន្តតាមដាន ធ្វើតេស្តចំពោះអ្នកដែលជាប់សង្ស័យ ហើយបើទោះបី ជា ការធ្វើតេស្ត មិនមានរោគសញ្ញាវិជ្ជមានក៏ដោយ ក៏យើងនៅតែតាមដានពួកគាត់រហូតដល់ ១៤ថ្ងៃសិន។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត នៅតែទទូច ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកលេង Facebook សូមកុំជឿទៅលើព័ត៌មានមិនផ្លូវការ ឬការបង្ហោះ Facebook ដែលគ្មានប្រភពច្បាស់ ហើយសូមមេត្តាជឿជាក់លើរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ប្រសិនមានអ្វី វិវត្តន៍ថ្មី ក្រសួងនឹងជម្រាបជូនភ្លាមៗ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងងាយស្រួលទប់ស្កា់ត នឹងបង្ការជំងឺនេះ។
សំលេង៖ សូមបងប្អូនប្រជាពលរដ្នត្រូវត្រង់ត្រាប់ស្តាប់ នូវព័ត៌មានដែលពិតប្រាកដ ពីក្រសួងសុខាភិបាល ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងរបស់ក្រសួងសុខាភិបាល កុំឱ្យជឿទៅលើទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុកមិនដឹងប្រភពច្បាស់លាស់ នឹងត្រូវអនុវត្តតាមការអប់រំរបស់ក្រសួងសុខាភិបាលជាមុនសិន ជាពិសេសត្រូវលាងដៃជាមួយទឹក ឬជាមួយអាកុល ហើយអ្នកដែលឈឺត្រូវតែពាក់ម៉ាស់ ក្នុងនោះប្រសិនជាបងប្អូន ទើបតែធ្វើដំណើរមកពីបរទេសដែលមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម ដូចជា ឈឺក តឹងច្រមុះ មិនបាកដកដង្ហើម សូមទៅពីគ្រោះជំងឺ នៅឯថ្នាក់ជាតិ ដូចជានៅមន្ទីរពេទ្យខ្មែរសូវៀត ហើយនៅខេត្តវិញគឺនៅគ្រប់មន្ទីរពេទ្យខេត្តទាំងអស់ ដែលគាត់មានលទ្ធភាពធ្វើការវាយតម្លៃទៅលើជំងឺរបស់បងប្អូន ហើយប្រសិនជាក្នុងករណីដែលក្រុមគ្រូពេទ្យពិនិត្យទៅឃើញថាបងប្អូនចូលត្រូវទៅក្នុងតាមលក្ខខណ្ឌតម្រូវ ឲ្យយកវត្ថុធាតុ គឺយើងត្រូវឱ្យសម្រាប់ ព្យាបាលដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា ក្រុមគ្រួសារទាំង៣នាក់របស់បុរសជនជាតិខ្មែរដែលឆ្លងខូវីដ១៩ គឺធ្វើតេស្តឃើញអវិជ្ជមាន គ្មានឆ្លងវីរ៉ុសខូវីដ១៩ឡើយ ប៉ុន្តែក្រសួងសុខាភិបាននៅតែបន្តតាមដានសុខភាពរបស់ពួកគេបន្តទៀតរហូតដល់ផុតរយៈពេល១៤ថ្ងៃ៕