ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថាមិត្តចិននឹងផ្តល់នាវាចំនួន៧គ្រឿងដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ទៅតាមបណ្តារោងចក្រនានានៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អះអាងថា មិត្តចិននឹងផ្តល់នាវាចំនួន៧គ្រឿងដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ទៅតាមបណ្តារោងចក្រនានានៅ
កម្ពុជា ដើម្បីធានាឲ្យការរក្សាបានដំណើរសង្វាគផលិតកម្មនៅតាមរោងចក្រកាត់ដេរ សម្លៀកបំពាក់នានា
នៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់មិត្តចិនដែលបានចាត់វិធានការបញ្ជូននាវា៧គ្រឿងដឹកកុងតឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជានេះជា វិធានការល្អ ដែលកកម្ពុជាកំពុងទន្ទឹងរង់ចាំសម្រាប់ដោះស្រាយបញ្ហាខ្វះវត្ថុធាតុដើមនៅតាម រោងចក្រសហគ្រាស។ សម្តេចតេជោបញ្ជាក់ថា ក្នុងចំណោមនាវាទាំង៧គ្រឿងនេះមាន៥គ្រឿងចូលតាមខេត្តព្រះសីហនុនិង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាមដែលមកដល់កម្ពុជានៅថ្ងៃនេះ។
សម្តេចតេជោ បានបន្តទៀតថា សង្វាក់ផលិតកម្មនឹងបន្តការងារជាធម្មតា បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមបងប្អូនកូនក្មួយកម្មករ កម្មការនីកុំមានការព្រួយបារម្ភ។
សំលេង «នេះព័ត៌មានដ៏រីករាយសម្រាប់កម្មករកម្មការនីកម្ពុជាមិត្តចិនបានរៀបចំនាវា ចំនួន៧ គ្រឿងសម្រាប់ដឹកវត្ថុធាតុដើមដើម្បីផ្គត់ផ្គង់អោយរោងចក្រ។ថ្ងៃនេះចូលជើងទីមួយ ស្អែកចូលជើងទី ២ ចំនួន៧ គ្រឿងនេះឯចំនួន ៥គ្រឿងចូលនៅក្នុងកំពង់ផែខេត្តព្រះសីហនុចំនួន២ គ្រឿងទៀត ចូលនៅក្នុងហូជីមិញ ហេតុអ្វីបានត្រូវហូរចូលនៅហូជីមិញ? អ្នកផលិតនៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ដឹកពីហូជីមិញមកស្វាយរៀងវាជិតជាងបើប្រៀបធៀបដឹកពីកំពង់សោមទៅដល់ទីនោះវាឆ្ងាយ ។បើតាមព័ត៌មានមិត្តចិន នាវា ចំនួន៧គ្រឿងនេះមិន ត្រឹមដឹកខែ៣នេះទេគឺរហូតដល់ខែ៥ រហូតដល់សភាពការណ៍ធូរស្រាល ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារប៉ុន្មានថ្ងៃនេះមានការព្យួររោងចក្រនិងព្យួរការងារនៅទីនោះ ខ្ញុំសូមអំពាវនាវកុំឲ្យរោងចក្រនានាឆ្លៀតពេលវេលា ឈប់ព្យួរការងារលុបចោលនៃ កិច្ចសន្យា ការងារជាមួយកម្មករនេះជាចំណុចដាច់ខាត មិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាក។ សូមឱ្យ គោរពឲ្យបានម៉ត់ចត់ ហើយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានប្រកាសរួចហើយដែរចឹងកុំឱ្យឆ្លៀតពេលផ្អាកការងារព្យួរការងារ រួចហើយលុបកិច្ចសន្យាការងារចោល អាណ្នឹងកុំឲ្យមានឲ្យសោះ»។