សាខាកាំកុងត្រូលខេត្ត ស្ទឹងត្រែងចុះពិនិត្យ ទំនិញមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់

វិទ្យុជាតិកម្ពុជា៖គឹមហឿន ស្ទឹងត្រែង
M.Cមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការរួមជាមួយមន្ត្រីជំនាញ មន្ទីរពាណិជ្ជកម្មបាន
ចុះទៅត្រួតពិនិត្យទំនិញនៅតាមទីផ្សារនៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងលើកកំពស់ សុខភាពដល់អ្នកបរិភោគ។
ក្នុងសកម្មភាពចុះពិនិត្យទំនិញ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិយើងជិតឈានចូលមកដល់នៅថ្ងៃទី០៩មិនាឆ្នាំ២០២០ នេះ លោកគឹមប្រុសប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ក្នុង សកម្មភាពចុះពិនិត្យនេះ បើរកឃើញថាទំនិញណាមួយ ហួសកាលបរិច្ឆេទប្រើប្រាស់ នោះនិងដកហូតយកភ្លាមៗ មិនអនុញ្ញាតឱ្យដាក់លក់បន្តទៀតឡើយ ។
លោកបានណែនាំបន្ថែមថា៖បងប្អូនអាជីករត្រូវបែងចែកប្រភេទទំនិញ ដាក់តាំងលក់ដាច់ដោយឡែកពីគ្នា – រៀបចំសម្អាតអនាម័យ-កុំដាក់ត្រូវថ្ងៃ- ដើម្បីចៀសវាងខូចគុណភាពទំនិញ ពេលប្រជាពលរដ្ឋទិញយកបរិភោគវាបង្កផលប៉ះពាល់ដល់សុខភាព។
លោកអះអាងថា៖ ការអនុវត្តបានបែបនេះយើងរក្សា បាននូវសុខភាពទាំងអស់គ្នា ព្រោះកន្លងមកច្រើននៅក្នុងពេលមានពីធី បុណ្យទានតែងកើតមាន ការពុលចំណីអាហារបង្កគ្រោះថ្នាក់ ខ្លះទៅរកពេទ្យ ព្យាបាលមិនទាន់ បង្កឱ្យស្លាប់បាត់បង់ជីវិតក៍មានដែរ។
លោកមូសុគារ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ថា៖ជាងនេះទៀតអ្នកលក់និងអ្នកទិញត្រូវពិនិត្យមើលកាលបរិច្ឆេតរបស់ទំនិញដោយខ្លួនឯង កុំទុកចិត្តឈ្មួញ អ្នកនាំចូល ជួនកាល ទំនិញខ្លះជិត ហួសកាលបរិច្ឆេទ ប្រើប្រាស់បាននាំចូលមកលក់ ដូចនេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាទើបយើងចៀសផុតពី ការបង្កគ្រោះថ្នាក់ដែលបណ្តាលមកពីចំណីអាហារ ។
លោក ស្រីឡុងស៊ីណា លក់ទំនិញនាំចូលគ្រប់ប្រភេទ នៅផ្សារគីឡូ២ក្រុងស្ទឹងត្រែង បានទទួលស្គាល់ថា៖កន្លងមកលោកស្រី ក៏ធ្លាប់ខាតបង់រួចមកហើយ ចំពោះទំនិញខូចគុណភាពនោះ ដោយយើងខ្វះបច្ចេទេសត្រួតពិនិត្យ ហើយក្រោយមកទទួលបានការពន្យល់ ពីមន្ត្រីសាខាកាំកុងត្រូលជាច្រើនលើកមក បងបអូនអាជីវករយើងបានប្រុងប្រយ័ត្នជានិច្ច។
លោក ស្រី គាំទ្រដល់សកម្មភាពចុះមកពិនិត្យនេះព្រោះវាបានផ្តល់នៅចំណេះដឹងកានតែច្រើន ប្រជាពលរដ្ឋកាន់តែមានជំនឿចិត្តមកលើកសមត្ថកិច្ចជំនាញ និងនាំគ្នាកាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត។

លោកស្រីឡុងសែម ប្រជាពលរដ្ឋនៅភូមិរាជានុគោលក្រុងស្ទឹងត្រែង ស្នើសុំឲ្យមន្ត្រីសាខាកាំកុងត្រូល ត្រូវហ៊ានចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងផាក់ពិន័យទៅលើអាជីវករណា ដែលនៅបន្តលួចលក់ទំនិញខូចគុណភាពមិនស្តាប់តាមការណែនាំ។
គួរំលឹកថា៖សកម្មភាពពិនិត្យទំនិញនៅក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងឈានចូលមកដល់នេះ ជាសារមួយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ មុនពេលទិញទំនិញផ្សេងៗ ត្រូវពិនិត្យនូវស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រួវ ហើយចេះជ្រើសរើសយកចំណីអាហារណា ដែលមានអនាម័យនិងគុណភាពយកទៅ បរិភោគ ។
សូមបញ្ជាក់ថា៖ក្នុងសកម្មភាពចុះពិនិត្យនេះមន្ត្រីសាខាកាំកុងត្រោលដកហូតបាន ទឹកក្រូច និងទឹកកូការដបមួយចំនួននិងនំកញ្ជាប់មូយចំនួនទៀតដែលហួសកាលបរិច្ឆេទប្រើប្រាស់យកទៅបំផ្លាញចោល៕