សាលារៀនទាំងរដ្ឋ និងឯកជន ក្នុងទីប្រជុំជនខេត្តសៀមរាប ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ —

សាលារៀនទាំងរដ្ឋ និងឯកជន ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា ចំនួន១១០សាលា នៅក្នុងទីរួមខេត្តសៀមរាប ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន តាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នេះបើតាមការឱ្យដឹងពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីក្រសួងសុខា ភិបាលកម្ពុជាបានរកឃើញជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាបមានផ្ទុកមេរោគកូវីដ-19 ក្នុងចំណោមមនុស្ស៤នាក់ ដែលបានធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយ ជនជាតិជប៉ុនដែលមានតេស្តវិជ្ជមានមេរោគកូវីដ-19 ។

រូបថត៖ ឃុត សៅ