ក្រសួងសុខាភិបាលបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាម្នាក់ឆ្លងវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា​៖លោក​ ជួន​ បូណា​

MC៖ក្រសួង​សុខាភិបាល​ប្រកាស​ថា​ បុរសជនជាតិខ្មែរ អា យុ ៣៨ ឆ្នាំ ដែល ប៉ះពាល់ ផ្ទាល់ ជាមួយ ជនជាតិ ជប៉ុន ដែលមានផ្ទុកវីរុស ខូវីដ ១៩នោះ តាមរយៈលទ្ធផលនៃការពិនិត្យសំណាក ថ្ងៃទី ៧ ខែមីនា នេះ ត្រូវបានរកឃើញថា មានភាពវិជ្ជមានវីរុស ខូ វីដ ១៩។

ក្នុងន្និសីទសារព័ត៌ មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី​៧ ខែ​ មីនា​នេះ​ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និតជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា បុរសជប៉ុនដែលផ្ទុកខូវីដ ១៩ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា។នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជាបុរសជនជាតិជប៉ុន អាយុជាង ៤០ឆ្នាំ រូបនោះក៏បានទៅពិនិត្រជំងឺនៅមន្ទីរពេទ្យឯកជននៅសៀមរាបដែរ តែមិនបានបង្ហាញឈ្មោះមន្ទីរពេទ្យនោះទេ។

អាជ្ញាធរកម្ពុជា នៅថ្ងៃទី៥ មីនា ឆ្នាំ2020បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 មាន4នាក់ និងដោយប្រយោលជាង៤០នាក់ ហើយអាជ្ញាធរបានតម្រូវឱ្យពួកគេស្នាក់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត៕­