អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញអះអាងថា ករណីបុរសម្នាក់ដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យ​រុស្ស៊ី​កាលពីយប់មុិញនេះពុំមែនករណី Covid-19នោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ចំពោះករណីបុរសម្នាក់មានឈ្មោះ​ ដែន​ ផល្លី​ អាយុ៣៤ឆ្នាំ​ មកពីខេត្តបន្ទាយមានជ័យ​ បានមកសម្រាកព្យាបាលជម្ងឺនៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ ស្រាប់តែដួលសន្លប់​ កាលពីយប់ថ្ងៃទី០៦ខែមីនានេះ​ ដោយសារស្ថានភាពខ្សោយក៏បានដួលសន្លប់នៅក្នុងមន្ទីរពេទ្យ​រុស្ស៊ី​នោះពុំមែនករណី Covid-19នោះទេ​ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពេលឃេីញ​ បុរស​ម្នាក់​នេះ​សន្លប់ស្រាប់តែមានអ្នកថតបង្ហោះ​ និង​មានអ្នកបន្តចែកចាយបន្ថែមទៀត​ ។ អ្នកនាំពាក្យសាលាក្រុង​ភ្នំពេញ​បានអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំបន្តឬចែកចាយព័ត៌មានដែលមិនពតឬមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំ ៕