ក្រសួងមុខងារសាធារណៈ ប្រកាសដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវរៀបចំបើកផ្តល់បៀវត្សសរុបតែមួយលើកជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសាឆ្នាំ 2020

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ
ក្រសួងមុខងារសាធារណៈ ប្រកាសដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវរៀបចំបើកផ្តល់បៀវត្សសរុបតែមួយលើកជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសាឆ្នាំ 2020 ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ក្រសួងមុខងារសាធារណៈ សង្ឃឹមជឿជាក់ថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ទាំងអស់ និងអង្គភាពពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃការជូនដំណឹងនេះ ៕