រាជរដ្ឋាភិបាលមានកិច្ចប្រឹងប្រែងយ៉ាងខ្លំាងដើម្បីទប់ស្កាត់និងដោះសា្រយបញ្ហាអំពើហិង្សាលើស្រ្តីយ៉ាងមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖
MC៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា រាជរដ្ឋាភិ បាលមានកិច្ចប្រឹងប្រែងយ៉ាងខ្លំាងដើម្បីទប់ស្កាត់និងដោះសា្រយបញ្ហាអំពើហិង្សាលើស្រ្តីយ៉ាង មានប្រសិទ្ធភាព ដែលធានាបានឧត្តមប្រយោជន៍និងលុបបំបាត់ទុក្ខលំបាករបស់ស្រ្តី។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរខួបលើកទី១០៩ទិវាអន្តរជាតិនារី ៨ មីនា នៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាល មានកិច្ចខិខំប្រឹងប្រែងយ៉ាងខ្លំាងដើម្បីដោះស្រាយទុក្ខលំបាក នានារបស់ស្រ្តី និងកិច្ចគាំពារស្រ្តី ឲ្យរួចផុតពី អំពើហិង្សានិងការកេងប្រវញ្ចគ្រប់រូបភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកិច្ចការ នារី ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រសួង ស្ថាប័នពាក់ព័ន្ធ និងស័យឯក ជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ដែលបានរួមចំណែក លើកកម្ពស់ស្ថានភាពជី វភាព សិទ្ធិឋានៈ តួនាទី សុខុមាលភាពស្រ្តី និងកុមារ ជាពិសេសការផ្តល់សេវាបានទាន់ពេល វេលាជួយជនរងគ្រោះ ដោយអំពិហង្សាប្រកបដោយប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។

សម្លេង«ដើម្បីឆ្លើយតបចំពោះអំពើហិង្សាគ្រប់រូបភាពលើស្រ្តី និងក្មេងស្រី រាជរដ្ឋាភិបាលបាន បង្កើតយន្តការច្បាប់ គោលនយោបាយផែនការសកម្មភាពជាតិ ការផ្តល់សេវាពហុវិស័យ និង វិធានការជាច្រើនទៀត ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន រួមទំាងអង្គការសង្គម ស៊ីវិល ដើម្បីជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិ បាល បានបង្កើនថវិកាជូនដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីចំនួន៥០០លានរៀលក្នុងមួយ ឆ្នាំ សម្រាប់ជួយដល់ស្រ្តី ក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវី សម្តេចតេជោហ៊ុនសែន ប្រចាំនៅគ្រប់រាជធានីខេត្តទំាង២៥ សម្រាប់ជួយរកសេវាយុត្តិធម៌ជូន ដល់ជនក្រីក្រ និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាបានទាន់ពេលវេលានិងប្រកបដោយ ប្រសិទ្ធភាព។
សូមបញ្ជាក់ថា យោងតាមការសិក្សាស្រាវជ្រាវចំនួន២គឺ ការសិក្សាស្រាវជ្រាវអំពីអំពើហិង្សា លើស្រ្តីជាដៃគូក្នុងឆ្នាំ២០១៥ និងការអង្កេតវិទ្យាសាស្រ្ត និងសុខភាពនៅកម្ពុជាឆ្នាំ២០១៤ បាន បង្ហាញថា អត្រាអំពើហិង្សាលើស្រ្តីជាដៃគូបានថយចុះគួរឲ្យកត់សម្គាល់ ហើយស្រ្តីត្រូវបានលើក សិទ្ធិនិងផ្តល់អាទិភាពជាច្រើននៅក្នុងសង្គម៕