អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អ្នកជាប់ពន្ធ ដែលធ្លាប់ទទួលអត្ថប្រយោជន៍ក្រោមDTA ត្រូវរាស់រាន់មកដាក់ពាក្យស្នើសុំ ឲ្យបានមុនថ្ងៃទី៣១ ខែមីនា

វិទ្យុជាតិកម្ពុជា :ហាន់ ស្រីណា.៦.០៣.២០៖

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់អ្នកជាប់ពន្ធ ដែលធ្លាប់ទទួលអត្ថប្រយោជន៍ក្រោមDTA ត្រូវរាស់រាន់មកដាក់ពាក្យស្នើសុំ ឲ្យបានមុនថ្ងៃទី៣១ ខែមីនា
យោងតាមសេចក្តីណែនាំស្តីពីការផ្តល់អត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា សំរាប់អ្នកជាប់ពន្ធដែលស្នើសុំបន្តការទទួលបានអត្ថប្រយោជន៍ក្រោមDTA របស់អគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ អគ្គនាយកដ្ឋានពន្ធដារបានណែនាំដល់អ្នកជាប់ពន្ធដែលធ្លាប់បានទទួលអត្ថប្រយោជន៍ក្រោមDTAសម្រាប់ឆ្នាំជាប់ពន្ធកន្លងទៅនិងមានបំណងស្នើសុំបន្តការទទួលអត្ថប្រយោជន៍ត្រូវរួសរាន់ដាក់ពាក្យស្នើសុំតាមអនឡាញឲ្យបានមុនថ្ងៃទី 31 ខែមិនាឆ្នាំនៃឆ្នាំជាប់ពន្ធចរន្ត។ប្រភពដដែលបន្តថា អត្ថប្រយោជន៍បន្តក្រោម DTA នឹងត្រូវអនុវត្តន៍សម្រាប់រយៈពេលមួយឆ្នាំពេញដោយគិតចាប់ពីថ្ងៃទី 1 ខែមករានៃឆ្នាំជាប់ពន្ធចរន្តក្នុងករណីអ្នកជាប់ពន្ធទទួលបានការអនុញ្ញាតឲ្យបន្តអត្ថប្រយោជន៍ក្រោមDTA ពីអគ្គនាយកដ្ឋានពន្ធដារជាពិសេទទួលបានការអនុញ្ញាតឲ្យបន្តអត្ថប្រយោជន៍ក្រោម DTA នេះអ្នកជាប់ពន្ធត្រូវអនុវត្តកាតព្វកិច្ចសារពើពន្ធតាមច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់ថា អ្នកជាប់ពន្ធនិវាសនជននិងអនិវាសនជនកម្ពុជាដែលស្ថិតនៅក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាដែលបានចូលជាធរមាននិងកំពុងមានប្រសិទ្ធភាពអនុវត្តយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តតាមខ្លឹមសារននៃសេចកក្តីណែនាំទាំងនេះឲ្យបានម៉ឹងម៉ាត់និងទាន់ពេលវេលា។