ករណីឆ្លងជំងឺ COVID-19 រាលដាលដល់អាហ្រ្វិកខាងត្បូង

វិទ្យុជាតិកម្ពុជា​៖

រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានប្រកាសថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ម្នាក់ដែលជាករណីដំបូងនៅក្នុងប្រទេសតំបន់អាហ្រ្វិកមួយនេះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
យោងតាមក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូងបានឲ្យដឹងទៀតថា វិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង បានធ្វើតេស្តរកឃើញជំងឺ COVID-19 លើបុរសអាយុ៣៨ឆ្នាំ ដែលជាពលរដ្ឋរបស់ខ្លួន ដែលទើបតែត្រឡប់ពីប្រទេសអ៊ីតាលី វិលមកអាហ្រ្វិកខាងត្បូងវិញជាមួយនិងភរិយារបស់គាត់ កាលពីថ្ងៃពីថ្ងៃទី០១ ខែមីនាកន្លងទៅ។
សូមបញ្ជក់ថា មកទល់នឹងពេលនេះមានប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកមានករណីឆ្លងជំងឺ COVID-19 ដូចជា នីហ្សេរីយ៉ា សេនីហ្គាល់ ម៉ារ៉ុក អាល់ហ្សេរី អេហ្ស៊ីប និងទុយនេស៊ី ជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters