សម្តេចតេជោ ហ៊ុនសែន អញ្ជើញចូលរួមអបអរ សាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរ ជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌ លកោះពេជ្រ។

ការប្រារព្ធទិវាដ៏ប្រពៃនេះ ជាការរំលឹកខួបស្តីពីការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សមភាពយេនឌ័រ ដែលជាយុទ្ធសាស្រ្តគន្លឹះមួយផ្តល់ឪកាសដល់ស្រ្តីនិងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ដែ លផ្តើមចេញពីស្រ្តីជាថ្នាក់ដឹកនាំមួយចំនួននៃប្រទេសមានឧស្សាហកម្មជឿនលឿនក្នុងសកល លោកជាង១០០ឆ្នាំកន្លងមក រហូតបានការទទួល ស្គាល់ពីអង្គការសហប្រជាជាតិមកដល់បច្ចុប្បន្ននេះ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើក កម្ពស់សមភាពយេនឌ័រ» ដែលប្រធានបទនេះក៏បានឆ្លើយតបផងដែរ ទៅនឹងក្របខណ្ឌថ្មីជាសកលនៃគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺមានគោលបំណងដើម្បី រំលឹកពីការតស៊ូរបស់នារីនៅទូទាំងសកលលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ព្រមទងពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបានរយ:ពេល២៥ ឆ្នាំក្រោយសន្និសីទពិភពលោក ស្តីពីស្រ្តីលើកទី៤ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំងដែលផែនការនេះបានផ្តោតជាចម្បងលើអាទិភាពចំនួ ន១២មានមូលដ្ឋានលើការលើកកម្ពស់សិទ្ធិស្រ្តីក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការ អប់រំ សុខភាព កិច្ចការពារផ្លូវ ច្បាប់ បរិស្ថាន និងការចូ លរួមធ្វើសេចក្តីសម្រេច ។ 

តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់លោកជំទាវអ៊ឹងកន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបញ្ជាក់ថា តាមរយ:របាយកាណ៍វេទិកាសេដ្ឋកិច្ចពិភព លោក ចំណាត់ថ្នាក់គម្លាតយេនឌ័ររបស់ប្រទេសកម្ពុជា បានឡើងពីចំណាត់ថ្នាក់លេខ១១២នៅឆ្នាំ ២០១៦ មកនៅចំណាត់ថ្នាក់លេខ៨៩នៅឆ្នាំ២០១៩ ។ 

ការផ្តល់ចំណាត់ថ្នាក់នេះ ផ្អែកលើចំណុច ៤ គឺ១- ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ២- សមភាពយេនឌ័រក្នុងវិស័យអប់រំ ៣-ស្ថានភាពសុខភាពរបស់ស្ត្រី និងទី៤ សមភាពយេនឌ័រក្នុងថ្នាក់ធ្វើសម្រេចនិងនយោបាយ។