សម្តេចតេជោ ចាត់ទុកអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធបញ្ហាវីរុស COVID-19ជាក្រុមភេរវករ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៥.មីនា.២០២០៖

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធបញ្ហាវីរុស COVID-19 ជាក្រុមភេរវករ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រលំ មានការភ័យខ្លាចនិងតក់ស្លុត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីវីរុស COVID-19 នេះ ហើយសូមអោយប្រជាពលរដ្ឋចេះផ្ទៀងផ្ទាត់ព័ត៌មានហើយប្រភពព័ត៌មានដែលច្បាស់លាស់គឺចេញពីក្រសួងសុខាភិបាល។
សម្តេចតេជោបញ្ជាក់ថា ក្រសួងសុខាភិបាល គឺជាអ្នកនាំមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ ដោយខិតខំអប់រំប្រជាពលរដ្ឋ ឱ្យមានអនាម័យ ហើយមិនត្រូវភ័យខ្លាច ឬមានការរើសអើងឡើយ។
« ខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋរបស់យើងដែលកំពុងលង់លក់ន័យការភ័យខ្លាច ឥលូវប្រជាពលរដ្ឋបានសុំាទៅនិងព័ត៌មាន ពិតមែនហើយនៃការបំពុលព័ត៌មាននេះគឺជាពួកភេរវករដែលកំពុងបំពុលព័ត៌មានមិនបំពុលតែស្រុកខ្មែរទេ បំពុលលើពិភពលោកតែម្តងអង្គការសុខភាពពិភពលោកក៏មានការធុញទៅលើបញ្ហានេះដែរ។ ចឹងត្រូវដាក់លទ្ធភាពទីមួយសព្វថ្ងៃនេះស្ថិតនៅលទ្ធភាពទីមួយកម្រិតរបស់យើងអំពាវនាវឲ្យប្រជាពលរដ្ឋអប់រំប្រជាពលរដ្ឋឲ្យចេះការពារខ្លួនតាមរយៈអនាម័យ។ការអប់រំប្រជាពលរដ្ឋ របស់យើងមិនឲ្យមានការភ័យខ្លាចនិងរើសអើងជាវិធានការដែលយើងប្រកាន់យកហើយ ចំណែកលទ្ធភាពទី២ គឺបើសិនជាប្រជាពលរដ្ឋឆ្លងកូវីត ១៩ហើយនៅក្នុងទ្រុងទ្រាយណាមួយ ចូលនៅក្នុងក្របខណ្ឌខេត្តណាមួយតើយើងគួរពិតខេត្តទាំងមូលទេ? ឬបិទតែត្រឹមក្នុងតំបន់ដែលមានវីរុសនេះ ឧទាហរណ៍ឃុំមួយឬស្រុកមួយ បើចិនគេបិទក្រុងវូហានបន្ទាប់ទៅគេពង្រីកទៅកន្លែងចំនួនមួយទៀតដែលមាន»។