ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យមន្រ្តីរាជការនិងប្រជាពលរដ្ឋប្រើប្រាស់ក្រមាជំនួសម៉ាស់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៥ ០៣ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យមន្រ្តីរាជការនិងប្រជាពលរដ្ឋប្រើប្រាស់ក្រមាជំនួស ម៉ាស់ ដើម្បីបង្ការជំងឺCOVID19 ក៏ដូចជាជំងឺផ្សេងៗ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិបាល លើកទី៤១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមីនា ថា ការផលិតម៉ាស់វាមិនគ្រប់គ្រាន់តាមតំរូវការទីផ្សារទេ ហើយថែមទាំងការប្រើប្រាស់ម៉ាស់ត្រូវចំណាយថវិកាទិញ ខណៈដែលម៉ាស់មួយប្រើបានយ៉ាងយូរ១ថ្ងៃ ប៉ុណ្ណោះ ។ បញ្ហានេះ សម្តេចតេជោ បានជំរុញឲ្យមាន ការប្រើប្រាស់ក្រមា ជំនួសឲ្យការប្រើប្រាស់ម៉ាស់ គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ អាចបោកសំអាត រួចហើយមកប្រើប្រាស់តទៅទៀតបាន ជាពិសេសបានចូលរួមចំណែកក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ ។
សំឡេង«ប្រសិនបើវាចាប់ផ្តើមរីករាលដាលក្នុងប្រទេសយើង ម៉ាស់យើងមានប៉ុន្មានឥលូវនេះ?សូម្បី តែប្រទេសខ្លះរាប់ទាំងប្រទេសចិនម៉ាស់ប្រើមិនគ្រាប់ទេ ហើយអាម៉ាស់និងវាប្រើបានតែមួយថ្ងៃហើយអាយុកាលវាតែមួយថ្ងៃហ្នឹងតែប្រើលើសពីនិងជំងឺឆ្លងពីម៉ាស់បណ្តោយ ។ អញ្ចឹងខ្ញុំគិតថាប្រហែលជាសិក្សាមើលទៅព្រោះខ្លីបអប់រំរបស់យើង ឃើញគេប្រើម៉ាស់ ឃើញគេលាងដៃ ឃើញគេប្រើក្រមាដែរ តែក្រមានិងបានត្រឹមតែយកមកនេះទេ អាចថាក្រមាក៏ជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលត្រូវប្រើប្រាស់ ហើយរកវិធីដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមា ។ ដោយក្រមានេះវាប្រើបានវែងខុសពីម៉ាស់ ម៉ាស់មិនអាចយកទៅបោកទឹកហើយយកមកពាក់នោះទេ ប៉ុន្តែក្រមាអស់មួយ គេយកទៅបោកទឹកហាលអាមួយនោះយកមកប្រើវិញក្រមា២ ។ អញ្ចឹងទេធ្វើឲ្យទិផ្សារក្រមារបស់យើង អ្នកត្បាញក្រមាក៏លក់ដាច់ដែរ ។ អញ្ចឹងទេម្នាក់ៗនាំគ្នាមើល អាលូវចាប់ផ្តើមពីខ្ញុំទៅណាគឺថាលេងបង់កក្រមាទៅហ្មង ។ បង់កក្រមាប៉ុន្តែកន្លែងនិងមិនមែនជាកន្លែងបង់កក្រមាទេ បង់ឲ្យវាត្រូវទីកន្លែង ដែលខ្ញុំពាក្យថាម៉ាស់ប្រើនៅពេលចាំបាច់ នៅពេលចាំបាច់ ។ អញ្ចឹងទេបើយើងប្រើក្រមាជំនួសវាក៏ជាសម្ភារៈដែលយើងផលិតក្នុងស្រុកតែម្តង ហើយវាអាចផ្តល់នៅផលិតផល នៅការបង្កើតឲ្យប្រជាពលរដ្ឋ ផលិតក្រមាត្បាញក្រមា ដើម្បីប្រើប្រាស់ក្នុងស្រុក ប៉ុន្តែនិយាយដូច្នេះមិនមែនឲ្យអ្នកលក់ក្រមាឡើងថ្លៃក្រមានោះទេ អញ្ចឹងត្រូវរកគ្រប់វិធីទាំងអស់ដើម្បីដោះស្រាយបញ្ហា »៕