សម្តេចតេជោ ប្រកាសប្រយុទ្ធប្រឆំាងនឹងជម្ងឺខូវីត១៩ជាអាទិភាពទី១ ហើយសម្រេចចកាត់បន្ថយ ចំណាយមិនចាំបាច់មួយចំនួនដើម្បីសង្គ្រោះផ្នែកសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសប្រយុទ្ធប្រ ឆំាងនឹងជម្ងឺខូវីត១៩ជាអាទិភាពទី១ ហើយសម្រេចចកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួនដើម្បីសង្គ្រោះផ្នែកសេដ្ឋកិច្ច ដែលធានាបានសុវត្ថិភាពសង្គម។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៤ ខែមីនានេះថា រាជរដ្ឋាភិបាលបាន សម្រេចកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួនដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ បន្ទាប់ពីរង ផលប៉ៈពាល់ដោយជម្ងឺវីរុសខូវីដ១៩ថ្មី។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលមិនទាន់បើកការដ្ឋានត្រូវលើកទៅឆ្នាំក្រោយ ហើយចំពោះផែនការដែលមន្រ្តីទៅប្រជុំនៅក្រៅប្រទេសក៏ត្រូវកាត់បន្ថយចំនួនមនុស្សផងដែរ ពោលគឺ បើទៅ៥នាក់ត្រូវបន្ថយមកនៅ២នាក់វិញ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា ចំពោះការចំណាយលើប្រាក់បៀវត្សមន្រ្តីរាជការ ដែលជាចំណាយចរន្តដែលមានទឹកប្រាក់រហូតដល់ជាង៤០០លានដុល្លាគឺគ្មានការកាត់ទេ និងមិនប៉ៈ ពាល់ឡើយ។
« ការចេញដំណើរទៅក្រៅប្រទេសបានមិនចាំបាច់ទេកុំទៅ ហើយបើត្រូវទៅប្រាំនាក់ឱ្យតែពីរនាក់បានហើយ អញ្ចឹងសុំចាប់ពី ពេលនេះទៅបើសិនជាចាំបាច់ណាស់ខ្លួនទៅប្រាំនាក់សណ្ដោងគ្នាទៅ ដើម្បីបានដើរលេង ឥឡូវឲ្យទៅតែពីរនាក់ទេឧទាហរណ៍អញ្ចឹង ដើម្បីកាត់បន្ថយការចំណាយ។ ប្រើការងារឱ្យអគ្គរដ្ឋទូតយើងនៅក្រៅប្រទេសចូលរួមប្រជុំជំនួស ប្រសិនបើការប្រជុំនោះនោះគ្រាន់តែជាការប្រជុំដែលមិនមានអន្តរាគមន៍របស់យើង នេះដើម្បីជាការសន្សំហើយខ្ញុំនឹងសង្កេតមើលថាតើរដ្ឋមន្ត្រីណាខ្លះដែលយកកម្មវិធីហ្នឹងយកទៅសម្រួលកុំចាំឱ្យបញ្ហាចាក់មកចាំឱ្យនាយករដ្ឋមន្ត្រីកាត់អាហ្នឹងមិនមែនជាវិធីសមស្របនោះទេត្រូវអនុវត្តដែលមានការភ្ញាក់រលឹក។ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើងការដ្ឋានណាដែលមិនទាន់ត្រូវបើកការដ្ឋានទេគេផ្អាកការបើកការដ្ឋានសិនលើកលែងតែការដ្ឋានដែលហិរញ្ញប្បទានរបស់បរទេសដោយមានថវិកាបដិភាគរបស់កម្ពុជាប៉ុន្តែកម្មវិធីមួយចំនួនមិនទាន់បានបើកការដ្ឋានចាំឆ្នាំក្រោយក៏មិនទាន់យឹតពេលដែរធ្វើម៉េចឱ្យ covid នេះ ទៅឲ្យផុតសិនដើម្បីយើងដឹងច្បាស់ថាទុនរបស់យើងមានប៉ុន្មានពិតប្រាកដ។ខ្ញុំសូមប្រកាសនៅទីនេះថាកិច្ចការរបស់យើងចាប់ផ្ដើមពីផ្ទុះកូរ៉ូណារហូតដល់ពេលនេះរហូតដល់ការបញ្ចប់នៃជំងឺ covid 19នេះ ការងារអទិភាពខ្ពស់បំផុតរបស់កម្ពុជាគឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ covid 19 នេះជាការដែលយើងត្រូវធ្វើទាំងអស់គ្នាយើងបានធ្វើដោយសារតែយើងបានធ្វើបែងចែកមុខងារនៃផ្នែកសុខាភិបាលក៏ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើកិច្ចការងារនេះហើយ ថ្នាក់ជាតិខ្លួនត្រូវតែមានភារកិច្ច ដាក់ចេញជាអាទិភាពទី ១ហើយការចំណាយក៏ត្រូវផ្តល់មកនូវផ្នែកនេះ បើទោះបីជាត្រូវកាត់កងពីផ្នែកដទៃដើម្បី ជំនួសឲ្យវិស័យសុខាភិបាល យើងក៏ត្រូវតែធ្វើជាសវាងមិនបានទេ៕