គម្រោងកែរលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម ភាគខាងត្បូង សម្រេចបាន១៥ភាគរយ

វិទ្យុជាតិកម្ពុជា លោក អ៊ឹម ភិរក្សនារីរតន: ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៖

គម្រោងកែរលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម – ធ្លាម្អម ភាគខាងត្បូង សម្រេចបាន១៥ភាគរយ ដោយពន្លឿនអោយហើយនៅពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នេះថា គម្រោងអភិវឌ្ឍផ្លូវជាតិលេខ៥នេះ នឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ ។
លោកបានបន្តថា គម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម ធ្លាម្អម ផ្នែកខាងត្បូង ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ តាមរយៈការកែលម្អស្ថានភាពផ្លូវនេះ នឹងសាងសង់ផ្លូវវាងក្រុងថ្មីក្នុងឧត្តុង្គនិងក្រុងកំពង់ឆ្នាំង ដើម្បីកាត់បន្ថយផលប៉ៈពាល់ និងសម្រួលការធ្វើចរាចរណ៍ឲ្យកាន់តែងាយស្រួលមិនប្រឈមការកកស្ទះ។ ពិសេសដើម្បីចូលរួមចំណែកការរីកចម្រើនដល់វិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងការអភិវឌ្ឍព្រមទាំងទាក់ទាញអ្នកអន្តរជាតិ នឹងភ្ញៀវទេសចរអន្តរជាតិផងដែរ ។
គម្រោងកែលម្អផ្លូវជាតិលេខ៥នេះបានពង្រីកទទឹងផ្លូវពី២គន្លងទៅ៤ គន្លង មានសួនពុះចែកទ្រូងផ្លូវ៣ម៉្រែត ជាមួយរនាំងដែកពុះចែកទ្រូងផ្លូវនិងបរិក្ខារសុវត្ថិភាពជាច្រើនផ្សេងៗទៀត និងមានសាងសង់ផ្លូវវាងចំនួន២ រួមមាន ទី១ ផ្លវវាងក្រុងឧត្តុងមានប្រវែង២៣.៩២គីឡូម៉្រែត នឹងទី២ ផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង១២.០៧គីឡូម្រ៉ែត និងបានសាងសង់ស្ពានថ្មីចំនួន២ ជួសជុលពង្រីកស្ពានចាស់ចំនួន១៣ កន្លែងនឹងសាងសង់ជំនួសស្ពានចាស់ចំនួន១៨ កន្លែង សាងសង់ប្រអប់លូ១១៥នឹងលូមូលចំនួន១២១ តម្លើងបង្គោលភ្លើង LED នៅផ្លូវប្រសព្វសំខាន់ៗនិងទីប្រជុំជន ។
សូមបញ្ចាក់ថា គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពីកំណាត់ផ្នែកព្រែកក្តាម ធ្លាម្អម ពោធិ៍សាត់ ផ្នែកខាងត្បូង មានប្រវែងសរុប១៣៥.២៤គីឡូម៉្រែត ត្រូវបានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០១៨ នឹងត្រូវបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ ២០២២ ដែលកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)៕